ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ត្រូវការ​ទុក្ខ​ទេ​គឺ​ចង់បាន​តែ​សេចក្តីសុខ​ដូច​គ្នា

4 ឆ្នាំ មុន

នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវការ​សេចក្តី​ទុក្ខ​ឡើយ គឺ​ចង់បាន​តែ​សេចក្តីសុខ ជីវិត​មាន​សុភមង្គល​តែ​មួយ​គត់ ។ ប៉ុន្តែ​បើ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ទៅ​ឃើញ​ថា សេចក្តីសុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់ ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​ត្រង់​កន្ទុយ​វា​ពិតជា​ស្រួល​មែន…

នៅ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវការ​សេចក្តី​ទុក្ខ​ឡើយ គឺ​ចង់បាន​តែ​សេចក្តីសុខ ជីវិត​មាន​សុភមង្គល​តែ​មួយ​គត់ ។

ប៉ុន្តែ​បើ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ទៅ​ឃើញ​ថា សេចក្តីសុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់ ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​ត្រង់​កន្ទុយ​វា​ពិតជា​ស្រួល​មែន តែបើ​មិន​ប្រញាប់​លែង​ទេ វា​នឹង​បក​ក្បាល​មក​ខាំ​បាន​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​និង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ ។

ក្បាល​ពស់​ជា​ទុក្ខ ឯ​កន្ទុយ​ពស់​ជា​សុខ យ៉ាងណា​សេចក្តី​រីករាយ​ចិត្តជា​សុខ ឯ​ថ្នាំងថ្នាក់​ចិត្តជា​ទុក្ខ រមែង​កើត​អំពី​ម៉ែឪ​ជាមួយ​គ្នា គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង​ជាដើម​ចម ។

ហេតុនេះ​ហើយ​បានជា​ពេល​ខ្លះ​មាននូវ​សេចក្តីសុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ក៏​នៅ​តែ​មាន​អារម្មណ៍មិនល្អ ព្រោះ​បាន​មក​ហើ យ​សប្បាយចិត្ត​ក៏​ពិតមែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត ៗ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ទៅ​វិញ ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សុខ​ពិតមែន តែ​មានទុក្ខ​នៅ​ច្រឡូកច្រឡំ​ជាមួយ​ផង ដែល​លោក​ហៅ​ថា សា​មិ​ស​សុខ គឺ​សុខ​ដូច​ចាប់​កន្ទុយ​ពស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ