ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ដុតបំផ្លាញចោលមិនស្តាយ…ព្រោះធ្វើ​ខុស​​ច្បាប់

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា រថយន្ត​សាំ​យ៉ុ​ង​៤​គ្រឿង​ផ្សេង​ទៀត​​ សម្រាប់​​លួច​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់គ្រប់​ប្រភេទ និង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចាប់ និង​ប្រមូល​មក​ពី​តំបន់​នានា​ក្នុង​ខេត្ត​ក្នុង​អំឡុង​ប្រ​តិ​បត្ត​ការ​រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ គឺ​ត្រូវ​បាន​នាំ​មក​ដុត​កម្ទេច​ចោល ​។ នេះ​ជា​ការ​ដុត​កម្ទេច​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់…

​ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា រថយន្ត​សាំ​យ៉ុ​ង​៤​គ្រឿង​ផ្សេង​ទៀត​​ សម្រាប់​​លួច​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់គ្រប់​ប្រភេទ និង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចាប់ និង​ប្រមូល​មក​ពី​តំបន់​នានា​ក្នុង​ខេត្ត​ក្នុង​អំឡុង​ប្រ​តិ​បត្ត​ការ​រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ គឺ​ត្រូវ​បាន​នាំ​មក​ដុត​កម្ទេច​ចោល ​។

នេះ​ជា​ការ​ដុត​កម្ទេច​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល​បាន​អនុវត្ត​ជា​លើក​ទី​៣ ពីកម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ក្នុង​ប្រ​តិ​បត្ត​ការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ក្តៅ​គគុក ​ជាមួយ​និង​វិធានការ​ដ៏​តឹងតែង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។​ សូមរំលឹកថា៖ ម៉ូតូ​​11​គ្រឿង​​និង​​ឡាន1គ្រឿង​​ត្រូវ​​​អាវុធ​ហត្ថ​ដុត​កម្ទេច​ចោល

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​លោក វរសេនីយ៍ឯក ឡុ​ង យឹ​ង បាន​ថ្លែងថា ការ​ដុត​កម្ទេច​សារ​ជា​ថ្មី​ទៀត​នេះ ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី២៥ កក្កដា​។ ក្នុង​នោះ មាន​រថយន្ត​សាំ​យ៉ុ​ង​យ៉ាង​ហោច​៤​គ្រឿង គឺ​ត្រូវ​បាន​ប្រមូល​មក​ដុត​ក​ម្ទេ​ចោលនៅ​ក្នុង​ឃុំ គោ​លាប់ ស្រុក​ចិត្រ​បុរី​។ លោក​ថា រថយន្ត​ទាំងនេះ ជា​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មាន​គ្រប់​ប្រភេទ ដែល​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក ចាប់​បាន​ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប ​ដែល​ធ្វើ​ឡើង​​រយៈពេល​៤​ថ្ងៃកន្លង​ទៅ ​។

ប្រភពបន្ត​ ក្រោយ​ពី​មានការ​ចាប់​បង្ក្រាប​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​បាន​ដឹក​ជញ្ជូន ​កម្លាំង​អាវុធហត្ថបាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ​ដើម្បី​អនុវត្ត​នីតិវិធី ។ ចំណែកឯ​រថយន្ត គឺត្រូវ​ប្រមូល​យក​មក​ដុត​កម្ទេច​ចោល ទៅ​តាម​ផែនការ​ដៅ​ណែនាំ​របស់​ថ្នាក់លើ​។

លោក ឡុ​ង យឹ​ង បាន​អះអាងប្រាប់​ថា សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ ការ​ស្រាវជ្រាវ​បង្ក្រាប​​បទល្មើស​ព្រៃឈើ​ខុសច្បាប់ គឺ​នៅ​តែ​បន្ត​ស្រាវជ្រាវ ដើម្បី​មាន​វិធានការបង្ក្រាប ដែល​ស​កុម្ម​ភាព​កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​សកម្ម​ដូច​ភ្លៀងរលឹម​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ