ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​សាងសង់​ផ្លូវ​សម្រាប់​ជិះ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​សាងសង់​ផ្លូវ​សម្រាប់​ជិះ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល​អនាគត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ជិះ​កង់​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ​។ លោក ឡុ​ង កុសល អនុប្រធាន​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា ក្រុម​ជំនាញ​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​សម្រាប់​ជិះ​កង់​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រវែង​ជាង​២៣​គីឡូម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​សាងសង់​ផ្លូវ​សម្រាប់​ជិះ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល​អនាគត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ជិះ​កង់​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ​។

លោក ឡុ​ង កុសល អនុប្រធាន​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា ក្រុម​ជំនាញ​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​សម្រាប់​ជិះ​កង់​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រវែង​ជាង​២៣​គីឡូម៉ែត្រ សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​សិស្សានុសិស្ស​ជិះ​កង់​ទៅ​រៀន និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ទៅ​កាន់​ក្នុង​រមណីយដ្ឋាន​អង្គរ​។

លោក​បន្ត​ថា គម្រោង​ស្ថាបនា​ផ្លូវ​នេះ គឺ​ដាច់ ដោយឡែក​ពី​ផ្លូវ​ម៉ូតូ​-​ឡាន ជា​ផ្លូវ​ទ្វេ​ទិស មាន​ទទឹង​២​ម៉ែត្រ និង​មាន​ចង្អូរ​ផ្លូវទឹក​សងខាង​ដើម្បី​កុំ​ឲ្យ​មានទឹក​ដក់​នៅ​រដូវវស្សា​។ ផ្លូវ​នេះ​ស្ថិត​នៅ​ស្រប​នឹង​ផ្លូវ​ធ្វើ​ដំណើរ​បច្ចុប្បន្ន​។

លោក​បញ្ជាក់​ថា ផែនការ​នេះ​ដែរ​ទៅ​ថ្ងៃ​អនាគត រមណីយដ្ឋាន​អង្គរ​នឹង​ត្រូវធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​មិន​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន ទាំង​ផ្សែង​ពុល សំឡេង​រំ​ញ័រ​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រាំង​ប្រាសាទ​។ ជា​ផែនការ​ថ្ងៃ​អនាគត នៅ​ថ្ងៃក្រោយ​។ ដូច្នេះ​ផ្លូវ​កង់ គឺជា​សកម្មភាព​មួយ​ដែល​យើង​ឈាន​ទៅ​រក ការ​អនុវត្ត​នូវ​ដំណើរការ​ដឹក​ជញ្ជូន និង​ធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន​អង្គរ ដែល​គ្មាន​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន ។

លោក​បានអោយ​ដឹង​ទៀត​ថា អាជ្ញាធរ​ជាតិ​អប្សរា ក៏​នឹង​គិតគូរ ដល់​សុវត្ថិភាព​ត្រង់​ចំណុច​ឆ្លងកាត់ ឬ​ផ្លូវបំបែក ដោយ​ដាក់​របា​នៅ​ផ្លូវបំបែក និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ម៉ូតូ និង​ឡាន​ឆ្លងកាត់​។

លោក​សង្ឃឹមថា សមិទ្ធផល​ថ្មី​ដែល​នឹង​កើតឡើង​ឆាប់​ៗ​នេះ នឹង​មាន អ្នកគាំទ្រ​ច្រើន ហើយ​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​តំបន់ ក៏​ដូច​ជា​ទេសចរ​ទទួល​បាន​នូវ​ភាព​ងាយស្រួល សុវត្ថិភាព និង​បង្កើត​បទ​ពិសោធន៍​ល្អ​ក្នុង​ការ​ទៅ​ទស្សនា ឬ​ឆ្លងកាត់​តំបន់​រមណីយដ្ឋាន​អង្គរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ