ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​តាម​ផ្លូវ​វាចា​បាន​ទទួលផល​អ្វីខ្លះ?

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​បុញ្ញ​បទីប​បាន​ពោល​ថា ការ​មិន​និយាយ​ភូត​កុហក មិន​បោកប្រាស់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី មិន​និយាយ​ញុះញង់​ស៊កសៀត មិន​និយាយ​សម្តី​អាក្រក់ ទ្រគោះបោះបោក ឬ​ជេរប្រទេច មិន​និយាយ​សម្តី​ឥតប្រ​យោជន៍ ដោយ​សេចក្តី​មិន​លោភ…

នៅ​ក្នុង​គម្ពីរ​បុញ្ញ​បទីប​បាន​ពោល​ថា ការ​មិន​និយាយ​ភូត​កុហក មិន​បោកប្រាស់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី មិន​និយាយ​ញុះញង់​ស៊កសៀត មិន​និយាយ​សម្តី​អាក្រក់ ទ្រគោះបោះបោក ឬ​ជេរប្រទេច មិន​និយាយ​សម្តី​ឥតប្រ​យោជន៍ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ​ខឹង មិន​វង្វេង នេះ​ហៅ​ថា ធ្វើបុណ្យ​តាម​ផ្លូវ​វាចា​ជា​ថ្នាក់​សីល ។

បុគ្គល​ណា​ពោល​សរសើរគុណ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​គុណមាតា​បិតា ឬ​និយាយ​ទូន្មាន​អ្នក​ដទៃ​ឲ្យ​ស្គា​ល់​បាប បុណ្យ គុណ ទោស និង​ស្គាល់​អំពើ​ដែល​ជា​ប្រយោជន៍ និង​មិនមែន​ជា​ប្រយោជន៍ ទាំង​ជួយ​បង្ហាត់បង្រៀន​វិជ្ជា​ល្អ​គ្រប់​បែប​យ៉ាង​ទៅ​តាម​វិជ្ជា​ដែល​ខ្លួន​ចេះ​ដោយ​មិន​លាក់លាម​ទុក បុគ្គល​នោះ​បាន​នាម​ថា ធ្វើបុណ្យ​តាម​វាចា ។

កាលបើ​សាធុជន​ចេះ​អប់រំ​វាចា មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ក្នុង​ពួក​ក្រុម ហើយ​គេច​ចៀស​ចាក​ទៅ​រក​ទី​ស្ងាត់ នៅ​អប់រំ​កាយ អប់រំ​ចិត្ត តាំងស្មារតី​ភាវនា ជា​ឧបាយ​ទប់​អារម្មណ៍​ឲ្យ​ហ្នឹង​នៅ​តែ​មួយ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ស្ងប់រម្ងាប់ នេះ​ហៅ​ថា ធ្វើបុណ្យ​ដោយ​វាចា​ថ្នាក់​ភាវនា ។

អ្នក​ដែល​ធ្វើបុណ្យ​តាម​ផ្លូវ​វាចា​តែង​បានជា​ទីស្រឡាញ់​រាប់អាន​អំពី​ក្រុម​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន និង​រមែង​ទទួល​សព្ទសាធុការពរ​ពី​ទេវតា​ឱ្យ​បាន​សុខ​ចម្រើន​តរៀង​ទៅ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ