ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នរណាទទួលយកបាន​​…ជា​​គ្រូពេទ្យ​បែរ​ទះ​​កំផ្លៀង​​អ្នក​ជំងឺ?

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទាក់ទិនលើរឿង​​​អាស្រូវ​មួយ ធ្វើឱ្យ​មហាជនបាន​​​ប្រតិកម្ម​​​ខឹងសម្បារ និងរិះគន់យ៉ាង​ខ្លាំង​បំផុត​ ចំពោះទង្វើ​របស់អ្នកគ្រូពេទ្យ​ភ្នែកនោះ​​ ​បាន​​ទះកំភ្លៀង​លើ​​ស្ត្រី​ចំណាស់​ជា​អ្នកជំងឺ​ជា​ជន​ជាតិ​ភាគ​តិច«​គ្រឹ​ង»ម្នាក់ ហើយថែម​ទាំង​​​​ប្រើស​ម្តី​ប្រមាថ​ ដោយ​គ្មានក្រម​​សីលធម៌​ និងវិជ្ជាជីវៈ​ជា​ពេទ្យនោះ…

ខេត្តរតនគិរី ៖ ទាក់ទិនលើរឿង​​​អាស្រូវ​មួយ ធ្វើឱ្យ​មហាជនបាន​​​ប្រតិកម្ម​​​ខឹងសម្បារ និងរិះគន់យ៉ាង​ខ្លាំង​បំផុត​ ចំពោះទង្វើ​របស់អ្នកគ្រូពេទ្យ​ភ្នែកនោះ​​ ​បាន​​ទះកំភ្លៀង​លើ​​ស្ត្រី​ចំណាស់​ជា​អ្នកជំងឺ​ជា​ជន​ជាតិ​ភាគ​តិច«​គ្រឹ​ង»ម្នាក់ ហើយថែម​ទាំង​​​​ប្រើស​ម្តី​ប្រមាថ​ ដោយ​គ្មានក្រម​​សីលធម៌​ និងវិជ្ជាជីវៈ​ជា​ពេទ្យនោះ ។​ អ្នកគ្រូពេទ្យ ​ដែលទទួល​ការរិះគន់ខឹង​ឡើងសម្បាររូបនេះ ​​ឈ្មោះ​ណុ​ប យ៉ុ​ម ។​

ទាក់ទិន​ករណី​ខាងលើនេះដែរ អ្នកគ្រូ​ពេទ្យ​ក៏​បាន​ព្យាយាម​ធ្វើការ​បកស្រាយ​នូវ​​ទ​ង្វើ​របស់​ខ្លួន ដើម្បី​កុំឱ្យ​មមហាជន​មាន​ការ​ភាន់ច្រឡំ​ ។

ប៉ុន្តែយ៉ាងណាមិញ យោង​តាម​សេចក្តី​ប្រកាស​​នៅ​ថ្ងៃ​ទី​២៥​ កក្កដា ​នេះ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលបាន​ធ្វើការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ទៅ​លើ​គ្រូពេទ្យ​ភ្នែកលោកស្រី ណុ​ប យ៉ុ​ម ជា​គិលា​នុបដ្ឋា​យិ​កា​មធ្យម​ ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី ឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​ប្រាក់បៀវត្ស​តាម​វិធានការ​ខាង​វិន័យ​រយៈពេល១ ឆ្នាំ​ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី១ សីហា ​ដល់​ថ្ងៃ​ទី​៣១ ​ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​រក្សា​ទុក​ក្រប​​ខណ្ឌ​នៅ​អង្គភាព​សា​មីខ្លួន​ដដែល ​។ (សម្រួលដោយ៖ ស្រីណា)

​​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ​ ។

អត្ថបទសរសេរ ដោយ