ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​សំឡេង​ឆ្កែ​ស្រែក ក៏​ចុះ​មក​មើល ស្រាប់តែ​ហួសចិត្តម្នាក់ៗរត់បាតជើងសព្រាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​ដើរ​លួច​ទាក់​ឆ្កែ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ ហើយ​ជនសង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ និង​ឆ្កែ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​ដើរ​លួច​ទាក់​ឆ្កែ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ ហើយ​ជនសង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ និង​ឆ្កែ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ ភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម៉ូតូ​ដែល​ជនសង្ស័យ​រត់​ចោល​ម៉ាក​ហុងដា​ឌ្រី​ម សេរី ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1F-5047 ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​លឺ​សូរ​សំឡេង​ឆ្កែ​យំ បន្ទាប់​មក​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ខាងលើ​បាន​ចុះ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​ម៉ូតូ​៣​គ្រឿង ដោយ​ជនសង្ស័យ​២​ម៉ូតូ ជិះ​គេចខ្លួន​បាត់​ហើយ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូឌុប​ឆ្កែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​សួរនាំ ហើយ​ជនសង្ស័យ​បាន​យក​ដែក​ដែល​វាយ​សត្វ​ឆ្កែ​យក​មក​វាយ​បុរស​ម្នាក់ ហើយ​បុរស​ដែល​ជនសង្ស័យ​វាយ​បាន​ស្រែកហៅ​ប្រជាពលរដ្ឋ​អោយមក​ជួយ ហើយ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ភ័យ​រត់​ចោល​ម៉ូតូ​ព្រមទាំង​សត្វ​ឆ្កែ ដែល​ទើបតែ​លួច​បាន​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ម៉ូតូ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​នគ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចំណែកឯ​សត្វ​ឆ្កែ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ