ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​ដ៏​ធំ​… មនុស្ស​​ស្លា.ប់យ៉ាង​តិច​​៣៥​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CCTV​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​៣៥​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ការ​បាក់​ដី​ដ៏​ធំ ក្នុង​ខេត្ត​តំបន់​ភ្នំ​GUISHOU​នា​ភាគ​និរតី​ចិន​។ ការ​បាក់​ដី​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២​ កក្កដា ហើយ​កប់​ផ្ទះ​២១​ខ្នង​ក្នុង​តំបន់​មួយ​មាន​មនុស្ស​រស់​នៅ​ប្រមាណ​ជា​៥០​នាក់​។…

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CCTV​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​៣៥​នាក់​ទៀត​បាត់​ខ្លួន ​ក្រោយ​ការ​បាក់​ដី​ដ៏​ធំ ក្នុង​ខេត្ត​តំបន់​ភ្នំ​GUISHOU​នា​ភាគ​និរតី​ចិន​។

ការ​បាក់​ដី​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២​ កក្កដា ហើយ​កប់​ផ្ទះ​២១​ខ្នង​ក្នុង​តំបន់​មួយ​មាន​មនុស្ស​រស់​នៅ​ប្រមាណ​ជា​៥០​នាក់​។ នោះ​ជា​ការ​បាក់​ដី​ដ៏​ធំ​ដែល​បំផ្លាញ​រាល់​អ្វី​ៗ​នៅ​ពីមុខ​វា មានមុខ​ប្រមាណ​ជា​៥០០​​ម៉ែត្រ​។

ភ្លៀង​ធ្លាក់​ខ្លាំង​ញ៉ាំ​ង​ឲ្យ​មានការ​លំបាក ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្នុង​តំបន់​នោះ ដែល​តែង​​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ប្រភេទ​នោះ​។ កាលពី​ខែសីហា​ឆ្នាំ​២០១៧ មនុស្ស​៣០​នាក់​បាន​ត្រូវ​ស្លាប់​រួច​ហើយ ក្នុង​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ