ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីអន្តោប្រវេសន៍ ​លើក​ពី​ការ​កាត់​ក្បាល​​ពួក​ប្រឆាំង

4 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ីប ៖ ពេល​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​កា​ណា​ដា រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អេ​ហ្ស៊ី​ប លោកស្រី​ NABILA MAKRAM បាន​បង្កើត​ជា​សង្គ្រាមប៉ាកា​មួយ​ចាប់តាំងពី​ថ្ងៃ​ទី​២១​កក្កដា​មក ដោយសារ​តែ​លោកស្រី​លើក​ពាក្យ​ដ៏​សាហាវ ដោយ​ស្នើ​ឲ្យ​កាត់​ក្បាល​ពួក​អ្នកប្រឆាំង​។…

ប្រទេស​អេ​ហ្ស៊ីប ៖ ពេល​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​កា​ណា​ដា រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អេ​ហ្ស៊ី​ប លោកស្រី​ NABILA MAKRAM បាន​បង្កើត​ជា​សង្គ្រាមប៉ាកា​មួយ​ចាប់តាំងពី​ថ្ងៃ​ទី​២១​កក្កដា​មក ដោយសារ​តែ​លោកស្រី​លើក​ពាក្យ​ដ៏​សាហាវ ដោយ​ស្នើ​ឲ្យ​កាត់​ក្បាល​ពួក​អ្នកប្រឆាំង​។

ពេល​ស្ថិត​នៅ​ទីក្រុង​តូ​រ៉ុ​ង​តូ លោកស្រី​រដ្ឋមន្ត្រី​អេ​ហ្ស៊ីប​រូប​នោះ​និយាយ​ថា ប្រសិនបើ​នរណា​មួយ​និយាយ​អាក្រក់​ពី​អេ​ហ្ស៊ី​ប នោះ​រូបគេ​គួរតែ​អា​រក​។ បើ​នរណា​ម្នាក់​និយាយ​អាក្រក់​ពី​ប្រទេស​យើង​តើ​ទុក​គេ​ធ្វើ​អី? ដោយ​ធ្វើ​ដៃ​ជា​សញ្ញា​នៃ​ការ​អា​រក លោកស្រី​ថា​ជន​បែប​នោះ​គួរតែ​កាត់​ក្បាល​។

លោកស្រី​ថ្លែង​បែប​នេះ​ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​តូ​រ៉ុ​ង​តូ ក្នុង​ឱកាស​នៃ​ការ​ជួបជុំ​ជាមួយ​បណ្ដា​អណិកជន​អេ​ហ្សុ​ី​ប​រស់នៅ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​នេះ​របស់​កា​ណា​ដា​។ ពាក្យ​ពេ​ច​ន៏​លោក​ស្រិ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គ្រោះថ្នាក់​និង​មិន​អាច​ទទួលយក​បាន​។ វី​ដេ​អូ​មួយ​ពី​ការ​ថ្លែង​របស់​លោកស្រី​ចេញផ្សាយ​តាម​TWITTER​កាលពី​ថ្ងៃ​ទី​២៤​កក្កដា មាន​អ្នក​ចូល​មើល​ដល់​ជាង​១៤៤.០០០​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ