ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រើ​វេតូ​ប្រឆាំង​ការ​សម្រេច​របស់​សភា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​កក្កដា​បាន​ប្រើ​វេតូ​ប្រឆាំង​បណ្ដា​សេចក្ដីសម្រេច​របស់​សភា ដែល​រាំង​ខ្ទប់​ការ​លក់​អាវុធ​ដ៏​ចម្រូងចម្រាស់​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សម្ព័ន្ធមិត្ត​ឯទៀត​ៗ​។ ក្នុង​សារលិខិត​មួយ​ផ្ញើ​ជូន​ព្រឹទ្ធសភា​ហើយ​ចេញផ្សាយ​ដោយ​សេត​វិមាន លោក​ត្រាំ​រៀបរាប់​ថា សេចក្ដី​សម្រេច​ទាំងនេះ​ដែល​អនុម័ត​កាលពី​ស​ប្ដា​ហ៍​មុន នឹង​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ការ​ប្រកួតប្រជែង​របស់​អា​មេ​រិ​កលើ​ពិភពលោក ហើយនឹង​បំផ្លាញ​ទំនាក់ទំនង​សំខាន់​ៗ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​កក្កដា​បាន​ប្រើ​វេតូ​ប្រឆាំង​បណ្ដា​សេចក្ដីសម្រេច​របស់​សភា ដែល​រាំង​ខ្ទប់​ការ​លក់​អាវុធ​ដ៏​ចម្រូងចម្រាស់​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​សម្ព័ន្ធមិត្ត​ឯទៀត​ៗ​។

ក្នុង​សារលិខិត​មួយ​ផ្ញើ​ជូន​ព្រឹទ្ធសភា​ហើយ​ចេញផ្សាយ​ដោយ​សេត​វិមាន លោក​ត្រាំ​រៀបរាប់​ថា សេចក្ដី​សម្រេច​ទាំងនេះ​ដែល​អនុម័ត​កាលពី​ស​ប្ដា​ហ៍​មុន នឹង​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ការ​ប្រកួតប្រជែង​របស់​អា​មេ​រិ​កលើ​ពិភពលោក ហើយនឹង​បំផ្លាញ​ទំនាក់ទំនង​សំខាន់​ៗ ដែល​យើង​មាន​ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​និង​ដៃគូ​យើង​។ វា​ក៏​បំផ្លាញ​ផង​ដែរ​ជំនឿ​លើ​សហរដ្ឋអាមេរិក ក្នុង​នាម​ជា​ដៃគូ​ដ៏​គត់មត់​ដោយ​បញ្ជូន​សារ បង្ហាញ​ថា​យើង​ត្រៀម​បោះបង់​ចោល​បណ្ដា​ដៃគូ​និង​សម្ព័ន្ធមិត្ត​យើង ពេល​ដែល​ការ​គំរាមកំហែង​នានា​ចំពោះ​ពួក​គេ​មានការ​កើនឡើង​។

លោក​ត្រាំ​បន្ត​ទៀត​ថា អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​កំផែង​មួយ​ប្រឆាំង​បណ្ដា​សកម្មភាព​អាក្រក់​របស់​អុី​រ៉​ង់​និង​ពួក​អ្នក​រួម​ដៃ​របស់​គេ​ក្នុង​តំបន់​។ ការ​លក់​អាវុធ​ដែល​រាំង​ខ្ទប់​ដោយ​សភា ជា​ការ​បង្កើន​សមត្ថ​ភាព​របស់​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំង​២ ក្នុង​ការ​បង្ការ​ការ​គំរាមកំហែង​ហើយ​ការពារ​ប្រឆាំង​ពួក​សត្រូវ​។ ដោយសារ​ហេតុផល​នេះ វា​ជា​កាតព្វកិច្ច​របស់​ខ្ញុ្ំ​ដែល​ប្រើ​វេតូ​ប្រឆាំង​សេចក្ដីសម្រេច​ទាំងនោះ​របស់​សភា​។

ការ​លក់​អាវុធ​ដែល​មាន​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ ត្រូវ​បាន​អនុញ្ញាត​កាលពី​ដំណាច់​ខែឧសភា​ដោយ​រដ្ឋការ​លោក​ត្រាំ ដែល​វាង​សភា​ដោយ​លើក​ពី​សភាពការណ៍​បន្ទាន់​បង្ក​ឡើង​ដោយ​អី​ុ​រ៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ