ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ឺ​ន មេ​ឃា ប៉ះ​ជើង​ខ្លាំង​ថៃ​​ ដណ្ដើម​តំណែង​​លេខ​1​ ស្អែក​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម សម្រាប់​ពូ​ល​A​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ កក្កដា ស​ប្ដា​ហ៍​នេះ​ហើយ ។ ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​កក្រើក​នេះ​មាន​ផ្សាយ​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​ចំនួន​៣​គឺ CTN,…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម សម្រាប់​ពូ​ល​A​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ កក្កដា ស​ប្ដា​ហ៍​នេះ​ហើយ ។ ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​កក្រើក​នេះ​មាន​ផ្សាយ​នៅ​លើ​បណ្ដាញ​ទូរទស្សន៍​ចំនួន​៣​គឺ CTN, MyTV​និង​CNC​។

កីឡាករ ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភី​ត​ណាំ​អេក ស​.​ស​.​ប៉ាក​ន ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល​A ខណៈ​កីឡាករ​ថៃ ភី​ត ដាំ ស៊ី​ត​ចា​ថង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា ណា​ក់​រ៉ុ​ប វី​រិ​វ៉ា​ត់​យោធិន ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​។

ម៉ឺន មេ​ឃា និង​កីឡាករ​ថៃ ភី​ត​ណាំ​អេក សុទ្ធតែ​មិន​ធ្លាប់​ចាញ់​ដូច​គ្នា សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ​ក​កន្លង​មក ។ ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ ម៉ឺន មេ​ឃា មិន​អាច​ប្រៀបផ្ទឹម​ជាមួយ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ឡើយ ។ អ្នក​ប្រដាល់​ជើង​ថ្មី ម៉ឺន មេ​ឃា ទើបតែ​ប្រកួត​បាន​៣៨​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ចាញ់​តែ​៤​ដងគត់ និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​១២​ដង​។

ចំណែក​កីឡាករ​ថៃ ភី​ត​ណាំ​អេក វិញ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៧៥​ដង ឈ្នះ​៥៥​ដង ស្មើ​៥​ដង​ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៩​ដង​។ ទោះជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​លើក​នេះ​គឺជា​រឿង​សំខាន់​បំផុត ព្រោះ​អ្នក​ឈ្នះ​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល​ទើប​មានឱកាស​ឡើង​ទៅ​ឈរ​ចាំ​ប្រកួត​ជាមួយ​អ្នក​លេខ​១​ក្នុង​ពូ​ល​B ដែល​នឹង​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នេះ​ទៅ​។

ចំណែក​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​វិញ​សម្រាប់​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​រង្វាន់​ម៉ូតូ​Zoomer X១​គ្រឿង និង​ប្រាក់​រង្វាន់​អម​៥០០​ដុល្លារ លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​២០០០​ដុល្លារ លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​១០០០​ដុល្លារ​។

សម្រាប់​លទ្ធផល​គូប្រកួត​មិត្តភាព​ប្រចាំស​ប្ដា​ហ៍​នេះ​វិញ ឡៅ ចិ​ត្រា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​ថៃ ហ្វុ​ន​លួង សា​ធាន​មួយ​ថៃ​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ខណៈ​ពុ​យ ឡាយ​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ ខាំ សិលា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ