ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ប្រទេស​មាន​អ្នកទេសចរ​ចូល​មក​កម្ពុជា​ច្រើន​ជាងគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​រយៈពេល ៥ ខែ​ដើមឆ្នាំ ២០១៩ នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់ ប្រទេស​កម្ពុជា​មាន​ចំនួន ២.៨៨៨.៤៦១ នាក់ គឺ​កើនឡើង​ប្រមាណ…

គិត​ត្រឹម​រយៈពេល ៥ ខែ​ដើមឆ្នាំ ២០១៩ នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់ ប្រទេស​កម្ពុជា​មាន​ចំនួន ២.៨៨៨.៤៦១ នាក់ គឺ​កើនឡើង​ប្រមាណ ១១,៤% បើ​ប្រៀប ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង ទេសចរណ៍ ។

ដោយឡែក​សម្រាប់​ខែឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ អន្តរជាតិ​ចំនួន ៤៧២.៩៥២ នាក់ កើនឡើង ១២,៨% ធៀប​នឹង​ខែឧសភា ឆ្នាំ ២០១៨ ក្នុង​នោះ​ភ្ញៀវ​ចូល​មក​កម្ពុជា​តាម​ផ្លូវអាកាស​មាន​ចំនួន ៣៤២.៨៧៧ នាក់ ស្មើនឹង ៧២,៥% នៃ​ចំនួន​សរុប​នឹង​កើនឡើង ២៦,២% ។

គួរ​កត់​សម្គាល់ថា ភ្ញៀវ​ដែល​ចូល​តាម​ច្រក​កងកេង​មាន​ចំនួន​កើនឡើង​រហូត​ដល់ ៣៩១,៨% តាម​របាយការណ៍​នោះ​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់ថ្នាក់​លេខ ១ បន្ទាប់​មក​ភ្ញៀវ​មក​ពី​វៀតណាម​, ឡាវ​, ថៃ​, កូរ៉េ​, អា​មេ​រិ​ក​, ជប៉ុន​, អង់គ្លេស​, បារាំង និង ម៉ា​ឡេ​ស៊ី ។ តាម​តួលេខ​សម្រាប់ ៥ ខែ​ដើមឆ្នាំ ២០១៩ នេះ ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន ១.១០៣.៥៧០ នាក់ ស្មើនឹង ៣៨,២% នៃ​ចំនួន​សរុប កើនឡើង​ប្រមាណ ៤០% ឈរ​លំដាប់​លេខ ១ ។ ចំណែក​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន ៣២២.៧៥៦ នាក់ ស្មើនឹង ១១.២% ថយ​ចុះ ០,៤% ឈរ​លំដាប់ថ្នាក់​លេខ ២ ។

ទន្ទឹម​នោះ​ភ្ញៀវ​ទេសចរ​មក​ពី ប្រទេស​ឡាវ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ ៣ មាន​ចំនួន ១៨៧.៩៥៤ នាក់ ស្មើនឹង ៦,៥% នៃ​ចំនួន​សរុប កើនឡើង ៥,៨% ខណៈ​ដែល​ភ្ញៀវ​មក ពី​ប្រទេស​ថៃ​ឈរ​លំដាប់ថ្នាក់​លេខ ៤ មាន​ចំនួន ១៥០.៣៩៦ នាក់ ស្មើនឹង ៥,២% នៃ​ចំនួន​សរុប កើនឡើង ១០,៨% ហើយ​ភ្ញៀវ​មក​ពី​កូរ៉េ​ឈរ​លំដាប់ថ្នាក់​លេខ ៥ មាន​ចំនួន ១៥០ .៣៩៦ នាក់​កើនឡើង ១០,៤% ។

ចំពោះ​ទេសចរណ៍​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ទៅ​ទស្សនា​តំបន់​អ​ទិ​ភាព​សំខាន់​ៗ​ក្នុង​រយៈពេល ៥ ខែ ដើមឆ្នាំ ២០១៩ នេះ គឺ​តំបន់​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ១.៧៧០.៦២០ នាក់​កើន ឡើង ២៧,៦% ធៀប​នឹង​ឆ្នាំ ២០១៨ ។ តំបន់​សៀមរាប​អង្គរ​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ ចំនួន ១.១១៧. ៨៤១ នាក់ ស្មើនឹង ៣២,៦% ថយ​ចុះ ៧,៣% ។

ដោយឡែក​តំបន់ឆ្នេរ​សមុទ្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៥០៤.៤៩៥ នាក់ ស្មើនឹង ១៤,៧% កើនឡើង ២២% ខណៈ​ដែល​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឥ​សាន្ត​ទទួល​បាន ៣៨.៤៣២ នាក់ កើនឡើង​ជិត ១១% ធៀប​នឹង​ឆ្នាំ ២០១៨ ។ តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២៧.៧១២ នាក់ ថយ​ចុះ ១,៣% ធៀប​នឹង​ឆ្នាំ ២០១៨ ។
តាម​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ចំនួន​អ្នកទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​ក្នុង រយៈពេល ៥ ខែ​ដើមឆ្នាំ ២០១៩ មាន​ចំនួន ៨៤២.៧៥៤ នាក់​កើនឡើង​ជិត ៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ