ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៥ ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១១​លើក (​យប់​៧​លើក​) ស្លាប់​៣​នាក់ (​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៥ ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១១​លើក (​យប់​៧​លើក​) ស្លាប់​៣​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​ប្រុស​៣​នាក់ ។ ស្លាប់​សរុប​៣​នាក់​: ម៉ូតូ​១​នាក់​(​ពាក់មួក​១​នាក់​) ថ្មើរជើង​២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៥២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ងងុយដេក​១​លើក​, កត្តា​យាន​១​លើក​, ស្រវឹង​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ម៉ូតូ​រ៉ឺ​ម៉ក​១​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​កង់​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៣​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៨​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៤​លើក​,​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​១​នាក់​,​កំពត​៣​លើក​ស្លាប់​១​នាក់​និង​ខេត្ត​ព្រះ​សីហ​នុ ១​លើក​ស្លាប់​ស្រី​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៧០៤​គ្រឿង (​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​១០០៩​គ្រឿង (៥៩%) អប់រំ​៥៤៩​គ្រឿង​(​ម៉ូតូ​៦៧%) មធ្យោបាយ​ពិន័យ​៤៦០​គ្រ​(​ម៉ូតូ​៤៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៥​ខែកក្កដា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣២២៨​គ្រឿង អប់រំ​២៥៧​គ្រឿង ពិន័យ​ចំនួន​សរុប​២៣៣​គ្រឿង (​មួក​គ្មាន កញ្ចក់​២០៦​គ្រឿង ប​ញ្ជ្រា​សទិស​៥ គ្រឿង ផ្សេង​ៗ២២​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ