ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ២​នាក់​ប្តី​ប្រពន្ធ​ជួប​គ្រោះ​តាម​ផ្លូវ ខ្ទាត​ប្រពន្ធ​ចូល​ក្រោម​ឡាន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បណ្តាល​ឱ្យ​ខ្ទាត​ស្ត្រី​ម្នាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​បាន​រង​របួសស្រាល ។ ហេតុ​ការ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បណ្តាល​ឱ្យ​ខ្ទាត​ស្ត្រី​ម្នាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​បាន​រង​របួសស្រាល ។

ហេតុ​ការ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន ស្ថិត​ក្នុងភូមិ​រការ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​លាយ​.​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ គី​ន ខា អាយុ​៣៤​ឆ្នាំ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ​តាក់ ឡែ​ម អាយុ​៣៣​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​ភាគី​ខាង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​លាយ​ក្រហម ពាក់​ស្លាក​លេខ ក្រចេះ ៣A-០០០១ បើកបរ​ដោយ​ឈ្មោះ សៀង ភា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។​

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង (​ត្រូវ​បាន​គេ​អះអាង​ថា​ម៉ូតូ​ហ្វ្រាំង​មិន​ស៊ី​) និង​បើកបរ​មាន​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ចំ​ត្រចៀកទ្វារ​ខាងឆ្វេង​របស់​រថយន្ត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ហើយ​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ចូល​ក្រោម​កង់​រថយន្ត​ខាងក្រោយ​កិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ប្តី​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​អ្នកបើកបរ​រថយន្ត ព្រមទាំង​ម៉ូតូ និង​រថយន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដោះ​ស្រាល​តាម​ច្បាប់ ។ ចំណែក​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ