ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ច​.​អាយ​-​ម៉ា​យ​ក្រូ​អុិ​ន​សួ​រេ​ន ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ចរាចរណ៍​លើក​ដំបូង​​នៅ​កម្ពុជា​ចូលរួម «​ទិវា​ធានា​រ៉ាប់រង​»

4 ឆ្នាំ មុន
  • ភ្នំពេញ

ទិវា​ធានា​រ៉ាប់រង លើក​ទី​១ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ហើយ​ក្រុមហ៊ុន អេ​ច​.​អាយ​-​ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន…

ទិវា​ធានា​រ៉ាប់រង លើក​ទី​១ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ហើយ​ក្រុមហ៊ុន អេ​ច​.​អាយ​-​ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន ម​.​ក បាន​រៀបចំ​ស្តង់​មួយ​ដើម្បី​ចូលរួម​តាំងពិព័រណ៍​ធានា​រ៉ាប់រង​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ ។

លោក ការី​ន ថុ​ង​ស៊ី​រី (KARIN THONGSIRI) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេ​ច​.​អាយ​-​ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន ម​.​ក បានឱ្យ​ដឹង​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ក្រុមហ៊ុន​បាន​មក​ចូលរួម​តាំង​ពិ​ព​ណ៍​នា​ថ្ងៃនេះ ។ ផលិតផល​ទី​មួយ​របស់​ក្រុមហ៊ុន គឺ RVI ដែល​ជា​សេវាកម្ម​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ដោយ​ក្រុមហ៊ុន​ព្យាបាល​ទៅ​លើ​អ្នក​រង​របួស​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

លោក​បន្ត​ថា សេវាកម្ម​ធានា​រ៉ាប់រង​របស់​លោក​មិន​ដូច​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​ដទៃ​នោះ​ទេ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ចំណែកឯ​នៅ​ប្រទេស​ថៃ​មាន​រយៈពេល ២៨ ឆ្នាំ​មក​ហើយ ។ ទាក់ទង​ទៅ​នឹង​តម្លៃ​ធានា​រ៉ាប់រង​វិញ​លោក​បញ្ជាក់​ឱ្យ​ដឹង​ថា បងប្អូន​នៅ​ស្រុក​ខ្មែរ​អាច​មាន​លទ្ធភាព​ទិញ​បាន ។

សូម​រំឭក​ផង​ដែរ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ​ច​.​អាយ​-​ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន ម​.​ក បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ ២០១៧ ។ កញ្ចប់ RVI គឺជា​សេវា​ធានា​រ៉ាប់រង​ជន​រង​គ្រោះ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លក្ខណៈ​ពិសេស​នៃ​សេវា​ធានា​រ៉ាប់រង​នេះ គឺ​ជន​រង​គ្រោះ​ទាំង​សងខាង រួម​ទាំង​អ្នក​ថ្មើរជើង ឬ​ភាគី​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ នឹង​ត្រូវ​បានការ​ការពារ (​សំណង​) ដោយ​R VI ។

ជន​រង​គ្រោះ​ទាំងអស់​មិនបាច់​ចំណាយពេល​ឈ្លោះប្រកែក​គ្នា រកខុសរកត្រូវ​ឡើយ ពោល​គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់រង នឹង​ចេញថ្លៃ​សំណង​លើ​ការ​ព្យាបាល និង​ហិរញ្ញវត្ថុ ។ ការ​ស្វែងរក​ខុស​ត្រូវ​ទុក​ឲ្យ​ប៉ូលិស​ស៊ើបអង្កេត​ពេល​ក្រោយ ។ ការ​សម្រេច​បង្កើត RVI គឺ​ដោយសារ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅ​លើ​ដងផ្លូវ នៅ​មាន​កម្រិត​ខ្ពស់​ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​មាន​អត្រា​មនុស្ស​ស្លាប់ និង​ពិការ​ភាព​ច្រើន ព្រមទាំង​ក្លាយជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ ។

ជន​រង​គ្រោះ​នឹង​ទទួល​បាន​សំណង​ពី RVI លើ ៖ ការ​ព្យាបាល​របួស​, ពិការ​ភាព និង​បាត់បង់​ជីវិត ។ ដោយឡែក​តារាង​តម្លៃ RVI តាម​ប្រភេទ​យានយន្ត ៖ ១៧ ដុល្លារ​អា​មេ​រិ​ក​/​ឆ្នាំ សម្រាប់​ម៉ូតូ​, ២០ ដុល្លារ​អា​មេ​រិ​ក​/​ឆ្នាំ សម្រាប់​រ៉ឺ​ម៉ក​កង់​បី ឬ​ម៉ូតូ + ផ្នែក​បន្ថែម (​បន្ថែម​កង់​), ៧០ ដុល្លារ​អា​មេ​រិ​ក​/​ឆ្នាំ សម្រាប់​រថយន្ត​/​យានយន្ត​កង់ ៤ ផ្សេង​ៗ (​អ្នកដំណើរ​មិន​លើស ៥ នាក់​), ៨០ ដុល្លារ​អា​មេ​រិ​ក​/​ឆ្នាំ សម្រាប់​រថយន្ត​/​យានយន្ត​កង់ ៤ ផ្សេង​ៗ (​អ្នកដំណើរ​លើស ៥ នាក់​) និង ៩០ ដុល្លារ​អា​មេ​រិ​ក​/​ឆ្នាំ សម្រាប់​យានយន្ត​ផ្សេង​ៗ​ដែល​មាន​កង់​ច្រើន​ជាង ៤ ។

អត្ថប្រយោជន៍​នៃ​ការ​ការពារ​ពី RVI ៖
-​ ​ការ​ព្យាបាល​វេជ្ជសាស្ត្រ (​ចំណាយ​ថ្លៃ​ពេទ្យ​, ថ្នាំសង្កូវ​នឹង​ការ​ព្យាបាល​លើ​របួស​) ៖ ៥៨០$/​សម្រាប់​មនុស្ស​ម្នាក់
-​ ​ស្លាប់ ឬ​ពិការ​ភាព (​ពិការ​ភាព​ជា​អចិន្ត្រៃយ៍​នៃ​សរីរាង្គ​សំខាន់​ចំនួន​២) ៖ ៣០០០$
-​ ពិការ​ភាព​៖ (​ពិការ​ភាព​ជា​អចិន្ត្រៃយ៍​នៃ​សរីរាង្គ​សំខាន់​១ ឬ​សរីរាង្គ​ផ្សេង​ៗ) ៖ ១៦០០$
-​ ​បាត់បង់​គន្លាក់​ម្រាម​ណា​មូ​យ ដូច​ជា​ម្រាមដៃ​ឬ​ជើង ៖ ១៣០០$
-​ ​ថ្លៃ​សម្រាប់​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ ៖ ៥$/១​ថ្ងៃ ខណៈ​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​១០​ថ្ងៃ
-​ ​សំណង​ខ្ពស់​បំផុត​សម្រាប់​ក្នុង​មួយ​ករណី ៖ ៥០០០$ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់​ក្រុមហ៊ុន H.I MICRO- INSURANCE PLC (​ក្រុមហ៊ុន អេ​ច​.​អាយ ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន ម​.​ក​) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៣៣ ផ្លូវ ៣៣៧​ខណ្ឌទួលគោក ភ្នំពេញ ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ 1800 208877​ឬ 023 888 777 , Facebook : rvi.cam , Line : rvi.cam ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ