ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម ​៖ អ្នក​ចរចា​រអា​មេ​រិ​ក​នឹង​ហោះ​ទៅ​ចិន សម្រាប់​កិច្ច​សន្ទនា​ទល់​មុខ​​គ្នា​

4 ឆ្នាំ មុន

​សហរដ្ឋអាមេរិក​ ៖ អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោក Robert Lighthizer និង​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ជា​ច្រើន​រូប​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​សម្រាប់​ការ​ចរចារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​និង​ឈានមុខ​គេ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង 2 នៅ​លើ​ពិភព បន្ទាប់​ពី​ការ​ចរចារ​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក បាន​បរាជ័យ​ក្នុង​ខែឧសភា​កន្លង​ទៅ​នោះ…

​សហរដ្ឋអាមេរិក​ ៖ អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោក Robert Lighthizer និង​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ជា​ច្រើន​រូប​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​សម្រាប់​ការ​ចរចារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​និង​ឈានមុខ​គេ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង 2 នៅ​លើ​ពិភព បន្ទាប់​ពី​ការ​ចរចារ​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក បាន​បរាជ័យ​ក្នុង​ខែឧសភា​កន្លង​ទៅ​នោះ ។ នេះ​បើ​យោ​ងា​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Bloomberg ចុះ​ថ្ងៃ​ទី ២៤ ខែកក្កដា​ ។

​លោក Robert Lighthizer និង​ក្រុមការងារ​របស់​លោក​នឹង​ទៅ​ដល់ទី​ក្រុង​សៀង​ហៃ​និង​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ពុធ ។ នេះ​បើ​យោង​តាម​ប្រភព​ដែល​បានដឹង​ពី​ផែនការ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន​ខាងលើ ។ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា​កិច្ចប្រជុំ​នេះ​នឹង​មានការ​ពិភាក្សា​ដ៏​ទូលំទូលាយ​មួយ​អំពី​បញ្ហា​ដែល​កំពុង​លេចធ្លោ​និង​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​បញ្ច​ប់ញ្ហា​ដ៏​ធំធេង​នោះ​ទេ​។

​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump និង​សម​ភាគី​ចិន​លោក​ស៊ី ជី​ន​ពីង បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន​ហើយ​បាន​ប្រកាស​ថា​នឹង​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​មួយ​ឆ្នាំ​របស់​ពួក​គេ​ដែល​បាន​ធ្វើ​ប៉ះពាល់​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​កសិករ​អា​មេ​រិ​ក​និង​អ្នក​វិនិយោគិន​នៅ​ចិន​ដែល​ប្រឈម​មុខ​នឹង​ការ​យកពន្ធ​ដ៏​ធ្ងន់​ករ​ដោយ​អា​មេ​រិ​ក​នោះ ។ មេដឹកនាំបាន​ដឹកនាំ​អ្នក​ចរចា​របស់​ពួក​គេ​ដើម្បី​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម​។ ចាប់​តាំង​ពី​ពេល​នោះ​មក​រដ្ឋលេខាធិការ​ក្រសួង​រតនាគារ​អា​មេ​រិ​កើ​លោក Steven Mnuchin, Lighthizer និង​សម​ភាគី​ចិន​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​បន្តបន្ទាប់

យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចិន បាន​ឲ្យ​ដឹង​ថា​ថ្នាក់ដឹកនាំ​ចិន​បាន​ស្នើ​សុំ​ឱ្យ​កិច្ចប្រជុំ​ឡើង​វិញ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​សៀង​ហៃ ជា​ជាង​ធ្វើ​នៅ​ទីក្រុង​ប៉េ​កាំ​ង​។ ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​របស់​ចិន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​ការ​បំភ្លឺ​ទេ​ជុំវិញ​កិច្ចប្រជុំ​នា​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ទេ ។

​កិច្ចចរចា​នេះ​នឹង​ចាប់ផ្តើម​ឡើង​វិញ នៅ​ខណៈ​ពេល​នយោបាយ​ដ៏​រសើប​មួយ ព្រោះ​លោក​ប្រធានាធិបតី​ចិន លោក​ស៊ី បាន​ប្រមូលផ្តុំ​ពួក​អ្នក​ចាស់ទុំ​នៅ​ក្នុង​ពិធី​មួយ​រៀបចំ​នៅ​តំបន់​រមណីយដ្ឋាន​សមុទ្រ​លឿង Beidaihe សម្រាប់​កិច្ចប្រជុំ​ស្ត​ពី «​ការ​ដក​គោលនយោបាយ​ប្រចាំឆ្នាំ​»​។

​យ៉ាងណាមិញ ការ​ចរចា​រហាក់​សង្ឃឹមថា​មាន​ផ្លែផ្កា​ច្រើន ខណៈ​ដែល​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​មានការ​អត់ធ្មត់​ខ្លាំង​ជាង​មុន​ជាមួយ​អ្វី​ដែល​ខ្លួន​មើលឃើញ​ថា​ជា​ការ​ជ្រៀតជ្រែក​របស់​រដ្ឋបាល​លោក Trump ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ កាលពី​ថ្ងៃ​អង្គា​រ៍ ក្រសួងការបរទេស​ចិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ជា «​ដៃ​ខ្មៅ​» នៅ​ពីក្រោយ​ភាព​ចលាចល​នៅ​ទីក្រុង​ហុងកុង ខណៈ​ក្រុម​យោធា​បាន​និយាយ​នៅ​ក្នុង​ក្រដាស​ពណ៌​ស​ថា​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ស្ថេ​រ​ភាព​ជា​យុទ្ធសាស្ត្រ​សកល​។

​ជាមួយនឹង​ដំណឹង​នៃ​ការ​ចរចារ​ឡើង​រវាង​មហាអំណាច​ទាំង​ពីរ​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ស​ប្តា​ហ៍​ក្រោយ​នោះ គឺ​គេ​ឃើញ​ថា​ភាគហ៊ុន​បាន​កើនឡើង​។ ហើយ S & P 500 បាន​កើន​ស្ទើរតែ 0.7% នៅ​ញូ​វ​យ៉​ក​។ ភាគ​ហ៊ុន​របស់​ចិន​បាន​កើនឡើង​កាលពី​ថ្ងៃ​ពុធ​ដោយ​ស​ន្ទ​ស្សន៍​សំខាន់​ៗ​ទាំងអស់​បាន​កើនឡើង​នៅ​ពេល​ព្រឹក​ដោយសារ​ព័ត៌មាន​នៃ​ការ​ចរចា​ជា​ថ្មី​មុន​ពេល​ដក​ចេញ​វិញ​នូវ​ស​ន្ទ​ស្សន៍​សំខាន់​ៗ​ដែល​បាន​កោះន​ឡើង ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ