ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តង​​ហើយម្តងទៀត​…​ចិន​បា.ញ់​ផ្តាច់ជីវិត​គ្នា​ឯង​លើ​ដី​សមុទ្រ​ខ្មែរគួរឱ្យខ្លាច

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​និយាយ​ពី​កំហឹង​ជនពាល បង​តូច បងធំ គឺ​ផ្តើម​ចេញពី​កុន​វាយតប់​ចិន​ហុងកុង​នោះ​ឯង ដែល​ការ​ចាក់ ឬ​បាញ់ប្រហារ​សម្លាប់​គ្នា ប្រៀប​ដូច​ស្លាប់​ទៅ​កើតឡើង​វិញ​ភ្លាម​ៗ​ដូច្នេះដែរ មិន​ខុស​ពី​ពាក្យ​ដែល​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​និយាយ​ពី​កំហឹង​ជនពាល បង​តូច បងធំ គឺ​ផ្តើម​ចេញពី​កុន​វាយតប់​ចិន​ហុងកុង​នោះ​ឯង ដែល​ការ​ចាក់ ឬ​បាញ់ប្រហារ​សម្លាប់​គ្នា ប្រៀប​ដូច​ស្លាប់​ទៅ​កើតឡើង​វិញ​ភ្លាម​ៗ​ដូច្នេះដែរ មិន​ខុស​ពី​ពាក្យ​ដែល​ថា អ្នក​ឈ្នះ​ធ្វើ​ស្តេច អ្នក​ចាញ់​ធ្វើ​ចោរ​នោះ​ឡើយ ។ បើ​បាន​ទស្សនា​ខ្សែ​វី​ដេ​អូ​ចិន​ហុងកុង នឹង​ឃើញ​ការ​កាប់​ចាប់​វាយ​ទាត់​ធាក់ និង​បាញ់ប្រហារ​យ៉ាង​កក្រើក​នោះ កំពុង​កើត​មាន​ជាក់ស្តែង​នៅ​ស្រុក​ខ្មែរ​ហើយ ។ រឿងរ៉ាវ​ថ្មី​ចុង​ក្រោយ​មួយ​គួរ​ឱ្យ​ញាក់សាច់ ​បាន​កើត​នៅ​ក្រុងព្រះសីហនុ ដែល​កំពុង​ក្លាយជា​តំបន់​សម្បូរ​ដោយ​ជនជាតិ​ចិន​រស់នៅ​នោះ ស្ត្រី​ចិន​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​កណ្តាល​ក្រុង​ដោយ​បុរស​ជនជាតិ​ចិន​ដូច​គ្នា ។

តាម​សេចក្តីរាយការណ៍​ថា ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ស្ត្រី ជន​​ជាតិចិន​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កណ្តាលផ្លូវ​ជា​កន្លែង​កើតហេតុ ។​ប្រភព​ផ្តល់​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ កក្កដា នៅ​ត្រង់​ចំណុច​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ​គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ដើរ​ជាមួយ​សង្សារ ដែល​ជា​បុរស​ចិន​ដូច​គ្នា​នៅ​កន្លែង​កើតហេតុ ក៏​លេចមុខ​ជន​ដៃដល់​ជិះ​រថយន្ត​មក​បាញ់ប្រហារ​តែ​ម្តង បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ ។បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ស្ត្រីជន​ជាតិចិន​រូប​នោះ​ហើយ ជនល្មើស​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ទៅ ។ មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​ស្ត្រីជន​ជាតិចិន​នេះ​បាន​បង្ក​ឡើង​ដោយ​ក្រុម​ដៃដល់​ជា​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៣​នាក់ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ Zhang Dan អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​អេស​វី ផ្នែក​នាំ​ភ្ញៀវ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ និង​មិត្ត​ប្រុស​ឈ្មោះ Xiao LiZhi ជនជាតិ​ចិន ដើរ​ចេញពី​ក្នុង​កាស៊ីណូ អេស​វី ជា​កន្លែងធ្វើការ សំដៅ​ទៅ​ហាង​លក់ទំនិញ​មួយ​កន្លែង​ឈ្មោះ គ័​រ​ជី​អ៊ិ​ហាវ ។

ពេល​ដើរ​ដល់​ចំណុច​ផ្លូវបត់​មួយ​កន្លែង ជិត​ដល់​ហាង​កាហ្វេ ៨៨១១ ក៏​ឃើញ​មាន​រថយន្ត​១​គ្រឿង​ចត​នៅ​ទីនោះ​រួច​ជា​ស្រេច បន្ទាប់​មក​ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​២​នាក់ ចុះ​មក​ពី​ក្នុង​រថយន្ត​ហើយ​បម្រុង​ចាប់​អូស​នារី​រង​គ្រោះ និង​មិត្ត​ប្រុស​ចូល​ក្នុង​រថយន្ត តែ​ពេល​នោះ​នារី​រង​គ្រោះ​បាន​រើបម្រះ ក៏​មានការ​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ត្រូវ​នារី​រង​គ្រោះ​ចំ់​ក​ញ្ចឹ​ង​.​ក​ខាងឆ្វេង ធ្លា​យមក​គល់​ដោះ​ខាងស្តាំ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ។ ក្រោយ​ផ្ទុះអាវុធ​ក្រុម​ជន​ដៃដល់ បាន​ជិះ​រថយន្ត​គេចខ្លួន​បាត់​ទៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិត្ត​ប្រុស​របស់​ជន​រង​គ្រោះ កំពុង​ត្រូវ​បាន​សួរនាំ​នៅ​ការិយាល័យ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត ។ ចំពោះ​ជនសង្ស័យ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្ម ទណ្ឌ បាន​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ដើម្បី​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ