ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​គេច​មិន​ផុត ! ចាប់​ឃាតករ​ជា​កូន​បាន​ហើយ នៅ​ឪពុក​កំពុង​តាម​ប្រមាញ់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ ២០១៩ ថា ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ…

ខេត្តកំពត ៖ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ ២០១៩ ថា ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​នៅ​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាង ត្បូង ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ដែល​ជនសង្ស័យ​ពីរ​នាក់​ឪពុក​និង​កូន​បាន​ព្រួត​គ្នា​សម្លាប់​បុរស​ចំណាស់​ម្នាក់​រស់​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​ដោយសារ​តែ​រឿង​គំនុំ ហើយ​ជនសង្ស័យទាំង២នាក់បាន​នាំ​គ្នា​រត់គេច​មក​លាក់ខ្លួន​នៅ​ភ្នំពេញ​តាំងពី​ថ្ងៃ​កើតហេតុ​កន្លងមក​​នោះ ។

លុះ​នៅ​វេលា​ម៉ោង​៣​និង​៤០​នា​ទី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០១៩ កំ លាំង​នគរបាល​នៃ​ស្នងការ​ដ្ឋាន​ខេត្តកំពត​បាន​សហ ការ​ជាមួយ​កំលាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ចុះ​ទៅ​ឃាត់ខ្លួន​ជន​​សង្ស័យ​ជា​កូន នៅ​ចំណុច​ឌឹ​មេគង្គ​រ៉ូ​យ៉ា​ល់ ស្ថិត​ក្នុងភូមិ​ខ្ទ​រ័ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​នាំ​ខ្លួន​ជនសង្ស័យ​ជា​កូន​មក​កាន់​ស្នងការ​ខេត្តកំពត​ដើម្បី​ធ្វើការ​សាកសួរ ។

ជនសង្ស័យ​២​នាក់​ឪពុក និង​កូន​ខាងលើ ក្នុង​នោះ​ជន​ដៃដល់​ជា​ឪពុក​ឈ្មោះ ឡុ​ង សារី អាយុ​៥២​ឆ្នាំ កំពុង​រត់គេច​ខ្លួន រីឯ​ជនសង្ស័យ​ជា​កូន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ តេន សារ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡី ផេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​រស់នៅភូមិ​អ្នកជា ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​វរសេនីយ៍ទោ ឈិ​ន ឈាង នាយ​កា​រិ​យា​ល យ័​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពត​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា មូលហេតុ​ឈាន​ដល់​ការ​វាយ​សម្លាប់​បុរស​ម្នាក់​យ៉ាង​សាហាវ​ខាងលើ កើតឡើង គឺ​ដោយសារ​ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​និង​កូន​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ ព្រោះតែ​ជន រង​គ្រោះ​បាន​និយាយ​ប្រាប់​ញាតិ​ជិតខាង​ថា ឈ្មោះ ឡុ​ង សារី ចេះ​អំពើ​អាប​ធ្មប់ ហើយ​ធ្វើអំពើ​មក​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន ។ ពេល​ជនសង្ស័យ​ឮ​បែប​នេះ ទើប​ធ្វើ​ឱ្យ​មាន​គំនុំ​រហូត​ឈាន​ដល់​ការ​វាយ​សម្លាប់​ជន​រង​គ្រោះ​យ៉ាង​សា​ហាវ​ដូច្នេះ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ ការ​សាកសួរ ជនសង្ស័យ​ជា​កូន​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា បាន​ព្រួត​គ្នា​ពីរ​នាក់​ឪពុក​វាយ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​ប្រាកដ​មែន ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​កូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ តាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​ជា​ឪពុក​ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​។

គួរ​រំលឹក​ថា ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​និង​កូន​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ជន​រង​គ្រោះ​នៅ​លើ​ផ្លូវលំ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដោយ​យក​ចបជីក​វាយ​សម្លាប់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជន​ជនសង្ស័យ​ឈរ​ចាំ​ស្ទាក់​នោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ឡុ​ង សារី បាន​ទាញ​ចបជីក​វាយ​ជន​រង​គ្រោះ​ពី​ខាង​មុខ​ត្រូវ​ក្រោម​.​កមួយ​ចបជីក បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ លុះ​ពេល​ឃើញ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ ជន​សង្ស័យ​ឈ្មោះ ឡុ​ង សារី ក៏​ស្ទុះ​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ​បន្ថែម​ទៀត រួច​យក​ចបជីក​នោះ​ទៅ​ចាក់​ត្រង់​បំពង់ក​ជន​រង​គ្រោះ​បន្ថែម​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត ថា នៅ​ពេល​ឃើញ​ដែល​ជនសង្ស័យ​ជា​ឪពុក​វាយ​ជន​រង​គ្រោះ មើលទៅ​មិន​ទាន់​ស្លាប់​ គ្រាន់តែ​សន្លប់​នោះ ស្រាប់តែ​ជនសង្ស័យ​ជា​កូន​បាន​ស្ទុះ​ទៅ​ទាញ​ចបជីក​ពី​ឪពុក​ទៅ​វាយ​ជន​រង​គ្រោះ ត្រង់​ក្បាល​ជា​ច្រើន​ចប​បន្ថែម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ