ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​របស់ Gareth Bale ក្នុង​ការ​ក្លាយជា​កីឡាករ​ចិន​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​ចិន Jiangsu Suning ដែល​បាន​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​កីឡាករ Gareth Bale…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​ចិន Jiangsu Suning ដែល​បាន​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​កីឡាករ Gareth Bale បាន​ឈប់ Follow កីឡាករ​រូប​នេះ​នៅ​លើ Instagram ហើយ ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​សង្ស័យ​ទៅ​លើ​វាសនា​របស់ Bale​។ នេះ​អាច​ថា Bale អាច​នឹង​គ្មាន​វាសនា​ទៅ​ស៊ីលុយ ១​លាន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​នៅ​ចិន​បាន​ទេ​។

ក្លិប​ចិន​នេះ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ទៅ​និយាយ​ជាមួយនឹង Real Madrid ដើម្បី​ទិញ​យក​កីឡាករ​ប្រុង​នឹង​ចេញពី​ក្លិប Gareth Bale យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន​។ ក្រោយមក​ខាង​គ្រូបង្វឹក​របស់ Real Madrid លោក Zinedine Zidane បាន​អះអាង​ទៀត​ថា ចង់ឱ្យ Bale ចាក​ចេញពី​ក្លិប ដើម្បី​ប្រយោជន៍​សងខាង​។

ខាង​ក្លិប​ចិន Jiangsu Suning បាន​ចាប់អារម្មណ៍​លើ Bale ហើយ​ចង់ឱ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​ស៊ីថ្លៃ​ជាងគេ​លើ​លោក ជាមួយនឹង​ទឹកប្រាក់​១​លាន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។ តែ​នៅ​ពេល​នេះ អ្វី​ៗ​អាច​នឹង​មិន​ដូច​ការ​គ្រោងទុក ដោយសារ​តែ​គេ​ឃើញ​ក្លិប Jiangsu Suning ឈប់ Follow គណនី​របស់ Bale លើ Instagram​។

គេ​ឃើញ​ថា ក្លិប​នេះ Follow គណនី​របស់ Bale ភ្លាម ក្រោយ​ពី​ប្រកាស​ថា​ហ៊ាន​ជះ​លុយ​១​លាន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ឱ្យទៅ​កីឡាករ​រូប​នេះ ប្រសិនបើ​មក​លេង​នៅ​ក្លិប​របស់​ខ្លួន​។ ប៉ុន្តែ​នៅ​ពេល​នេះ គេ​គ្មាន​ឃើញ​ឈ្មោះ Bale នៅ​ក្នុង​បញ្ជី Following របស់ Jiangsu Suning ឡើយ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ