ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ពលរដ្ឋ​បាន​ប្រឈម​ការ​ខូច​ជា​បណ្តើរ​ៗ​ហើយ​បើ​គ្មាន​ភ្លៀង​ធ្លាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ បាន​ប៉ះពាល់​ស្រូវ​កើនឡើង​២៥.២៨៤​ហិ​កតា នេះ​យោង​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ។ លោក…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ បាន​ប៉ះពាល់​ស្រូវ​កើនឡើង​២៥.២៨៤​ហិ​កតា នេះ​យោង​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​បាន​រាយការណ៍​ជូន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ប៉ះពាល់​មាន​ចំនួន​២៥.២៨៤​ហិ​កតា នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប​ចំនួន​២៤៣.៩៦៤​ហិ​កតា មាន​ស្រូវស្រាល​៩.៣៦៥​ហិ​កតា ស្រូវស្រាល​ដើមរដូវ​មាន​ចំនួន​៨.៣៩១​ហិ​កតា ស្រូវកណ្តាល​មាន​ចំនួន​១៤.៥៧៦​ហិ​កតា ស្រូវធ្ងន់​ចំនួន​១.៣៤៣​ហិ​កតា ។

លោក​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​មាន​៩​ស្រុក​-​ក្រុង​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ប៉ះពាល់​មាន​១-​ស្រុក​មង្គល​បូ​រី ប៉ះពាល់​៥​ឃុំ មាន​ផ្ទៃដី​ចំនួន​៨.១៧៧​ហិ​កតា ២-​ស្រុក​ភ្នំស្រុក​ព្រះនេត្រព្រះ​ប៉ះពាល់​៣​ឃុំ មាន​ផ្ទៃដី​ចំនួន​២.២៤៣​ហិ​កតា ៣-​ស្រុក​អូរ​ជ្រៅ​ប៉ះពាល់​៧​ឃុំ មាន​ផ្ទៃដី​ចំនួន​៧.៤៧៨​ហិ​កតា ៤-​ក្រុង​សិរី​សោភ័ណ​ប៉ះពាល់​២​សង្កាត់ មាន​ផ្ទៃដី​ចំនួន​២.៦៥០​ហិតា ៥-​ស្រុក​ថ្មពួក​ប៉ះពាល់​៦​ឃុំ មាន​ផ្ទៃដី​ចំនួន​៣០១​ហិ​កតា ៦-​ស្រុក​ស្វាយចេក​ប៉ះពាល់​៣​ឃុំ មាន​ផ្ទៃដី​ចំនួន​៦០​ហិ​កក​តា ៧-​ក្រុង​ប៉ោយ​ប៉ែ​ត​ប៉ះពាល់​១​សង្កាត់ មាន​ផ្ទៃដី​ចំនួន​៤.៣៧៦​ហិ​កតា ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បញ្ជាក់​ថា គ្រោះ​រាំង​ស្ងួត​ដែល​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ដែល​បណ្តាល​ប៉ះពាល់​ស្រូវ​ប្រឈម​ការ​ខូច​ជា​បណ្តើរ​ៗ​បើ​គ្មាន​ភ្លៀង​ធ្លាក់ ។ ដោយ​បាន​យកចិត្តទុកដាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ណែនាំ​អោយ​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក អ៊ុ រាត្រី ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ដោយ​ចុះ​កាយ​ប្រព័ន្ធ និង​បូមទឹក​សង្គ្រោះ​ជា​បណ្តើរ​ៗ​ដែល​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ