ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់​បញ្ចុះ​អត្រា​ការ​ប្រាក់​ឥណទាន​ប្រាក់​រៀល ដើម្បី​ចូលរួម​ការ​រីក​ចម្រើន​របស់​​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​នៅ​កម្ពុជា ដែល​មាន​បណ្តាញ​ការិយាល័យ​ជិត 180 ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង 8,000 នាក់…

ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​នៅ​កម្ពុជា ដែល​មាន​បណ្តាញ​ការិយាល័យ​ជិត 180 ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង 8,000 នាក់ កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង 40 ម៉ឺន​នាក់ នៅ​តែ​បន្ត​គាំទ្រ​ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​រយៈ​ការ​ផ្តល់ «​ឥណទាន​ជា​ប្រាក់​រៀល​»​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ប្រា​សាក់ បាន​នាំ​យក​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដ៍​ល្អ​ប្រពៃ​សម្រាប់​អតិថិជន​តាម​រយៈ​ការ​ផ្តល់​ទំហំ​ឥណទាន​ជា​ប្រាក់​រៀល​កាន់តែ​ធំ​ជាង​មុន រយៈពេល​ខ្ចី​កាន់តែ​វែង​ជាង​មុន និង​អត្រា​ការ​ប្រាក់​កាន់តែ​ពិសេស​ជាង​មុន ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​រៀល​សម្រាប់​ប្រកប​អាជីវកម្ម កសិកម្ម និង​មុខរបរ​ផ្សេង​ៗ»​។

លោក សូ​នី បន្ត​ទៀត​ថា « ប្រា​សាក់​នៅ​តែ​បន្ត​ពង្រីក​វិសាលភាព និង​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរ​យើង ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ជាមួយនឹង​ទំហំ​កម្ចី​រហូត​ដល់ 2,000 លាន​រៀល រយៈពេល​កម្ចី​រហូត​ដល់ 120 ខែ អត្រា​ការ​ប្រាក់​ទាប​ជាង​មុន និង​របៀប​សង​ត្រលប់​សម​ស្រប​តាម​លំហូរ​សាច់ប្រាក់​របស់​អតិថិជន​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ និង​តប​តាម​តម្រូវការ​របស់​អតិថិជន​»​។

លោក​អ្នក​អាច​ទាក់ទង​ប្រា​សាក់ ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី ឬ ប្រើប្រាស់​សេវា​ផ្សេង​ៗ តាម​រយៈ​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ អញ្ជើញ​ទៅ​កាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​។

ក្រៅពី​សេវា​ឥណទាន ប្រា​សាក់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប​ដូច​ជា ប្រាក់​បញ្ញើ​សន្សំ ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ប្ដូរ​ប្រាក់ សេវា​ធនាគារ​ចល័ត អេ​ធី​អឹ​ម ទិញ​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ