ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើផ្លូវជាតិលេខ​៦ ស្លា.ប់ និង​របួសច្រើន​នាក់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤-៩៥ ស្ថិត​ភូមិ​សូ​យោង ឃុំ​សូ​យោង…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤-៩៥ ស្ថិត​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​តាំងគោក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​សត្វ​មាន់ សង្ស័យ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ចំនួន​២​គ្រឿងក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ចំណែក​រថយន្ត​ដឹក​មាន់​ក្រឡាប់​បះជើង​។

រថយន្ត​មួយ​គ្រឿង​ខាងលើ​មាន​ដឹក​សត្វ​មាន់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ ៣A-២២៦៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-៨៥៦៩ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ អ៊ុ​ក នុ​ល អាយុ​៣៣​ឆ្នាំ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ សេង ឃាង អាយុ​២៩​ឆ្នាំ រង​របួសស្រាល​។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​រស់នៅ​ភូមិ​កុមារ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១GA-១៩៧២ បើកបរ​ដោយ​ឈ្មោះ ជន ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ជា ហាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​កុមារ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំង​២​គ្រឿង និង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ