អត្តភាពយើងនេះមិនថា អ្នកមាន អ្នកក្រ ល្អ អាក្រក់អ្វីទេ គឺសុទ្ធតែមានទីបំផុត ត្រូវធ្លាក់ចូលទៅក្នុងការចាស់ ការឈឺ និងសេចក្តីស្លាប់យ៉ាងពិតប្រាកដដូចៗគ្នា ស្មើភាពគ្នាគ្មានអ្នកណាមួយគេចរួចចៀសផុតបានឡើយ នេះជាទុក្ខធំនៃជីវិតគឺវាតែបែបហ្នឹងឯង ។
កាលបើបុគ្គលដឹងច្បាស់នូវការមិនឋិតថេរនៃរូបកាយនេះហើយ គួរសាធុជនប្រុសស្រីគ្រប់រូបសន្សំស្បៀង គឺបុណ្យកុសលត្រៀមទុកឱ្យស្រេច ដើម្បីនាំដំណើរយើងទៅកាន់លោកខាងមុខដោយសុខសាន្ត ផុតក្តីអន្តរាយដោយប្រការផ្សេងៗមានធ្លាក់ទៅសោយសោកក្នុងនរកប្រេតជាដើម ។
ពិតណាស់ជីវិតមនុស្សយើងទាំងអស់នឹងមានសេចក្តីសុខទៅបានទាល់តែយកធម៌មកជាកល្យាណមិត្ត យកធម៌មកទំនុកបម្រុងដល់ចិត្តជានិច្ច តាំងទុកក្នុងចិត្តជាអចិន្ត្រៃយ៍ទើបជីវិតបានសុខក្នុងត្រៃលោក ។
ចែករំលែកព័តមាននេះ