សិល្បករជប៉ុន លោក Yoshinobu Saito កំពុងតែល្បីល្បាញយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ជប៉ុន សម្រាប់សិល្បៈគំនូរម្ហូបអាហាររបស់លោក មើលទៅដូចពិតៗ សឹងតែមិនគួរឱ្យជឿ ។
យោងតាមប្រភព Grapee ឱ្យដឹងថា លោក Yoshinobu ដែលពីមុនធ្លាប់ធ្វើការជាអ្នករចនាម៉ូដនោះបានងាកមករកសិល្បៈគំនូរម្ហូបអាហារដែលមើលទៅហាក់ដូចជាមិនគួរឱ្យជឿ និងហាក់ដូចជាមានរស់ជាតិឆ្ងាញ់ខ្លាំងណាស់ ។
នៅក្នុងស្នាដៃរបស់គាត់សុទ្ធតែជាគំនិតដែលគួរឱ្យកត់សម្គាល់បំផុតដែលក្នុងនោះមានដូចជា សាច់អាំងជាមួយនឹងគ្រឿងផ្សំផ្សេងៗដែលមាននៅក្នុងមុខម្ហូបរបស់គាត់ជាដើម ។ ពិសេសជាងនេះទៅទៀតនោះគឺលោកបានគូសដុំសាច់អាំងដែលមានផ្សែងហុយពីលើមើលទៅដូចជារបស់ពិតតែម្តង ។
ប៉ុន្តែសម្រាប់អ្នកដែលមិនជឿថា Yoshinobu អាចធ្វើបាននោះលោកបានបញ្ចេញនូវវីដេអូខ្លីមួយដែលបង្ហាញពីរបៀបដែលគាត់បង្កើតស្នាដៃនេះ ៕ ប្រភព៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ