ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កតញ្ញូ​កតវេទី​ជា​ជម្រក​នៃ​មង្គល​ជីវិត

4 ឆ្នាំ មុន

បើ​និយាយ​អំពី​ចរិយា​របស់​ព្រះ​ពោធិសត្វ ស្ទើរតែ​គ្រប់​ជាតិ​កំណើត​របស់​លោក​រមែងតែងតែ​ប្រកាន់​យក​កតញ្ញូ​កតវេទី​គឺ​បម្រើមាតាបិតា​ជា​ចម្បង ដូច​នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ ក្នុង​នោះ​ក៏​មាន​ពោល​អំពី​កិរិយា​បម្រើ​​​​មាតា​១ កិរិយា​បម្រើ​បិតា​១​ជា​មង្គល​ដ៏​ឧត្តម ។ ដូច​នៅ​គម្ពីរ​ព្រះពុទ្ធ​សាសនា​មាន​និទាន​អំពី​សត្វ​ត្មាត​ពោធិសត្វ​រក​ចំណីអាហារ​ចិញ្ចឹម​មេបា​ទាំង​ទ្វេ​ដែល​ងងឹតភ្នែក ថ្ងៃមួយ​ត្មាត​ពោធិសត្វ​នោះ​ជាប់អន្ទាក់​ព្រានព្រៃ​ក៏​ដល់​នូវ​សេចក្តី​ទួញ​សោក​យំ​រៀបរាប់​អាណិតអាសូរ​មេបា​នឹង​ត្រូវ​ជួប​ទុក្ខវេទនា​យ៉ាងណា​នៅ​ពេល​អត់​ពី​ខ្លួន​ទៅ ។ ឯ​ព្រាន​គ្រាន់តែ​ឮ​ទំនួញ​វិយោគ​បែប​នេះ​មានចិត្ត​អាណិតអាសូរ​ក្រៃ​លែង​ក៏​ដោះ​លែង​ត្មាត​ពោធិសត្វ​នោះ​ទៅ​ហោង…

បើ​និយាយ​អំពី​ចរិយា​របស់​ព្រះ​ពោធិសត្វ ស្ទើរតែ​គ្រប់​ជាតិ​កំណើត​របស់​លោក​រមែងតែងតែ​ប្រកាន់​យក​កតញ្ញូ​កតវេទី​គឺ​បម្រើមាតាបិតា​ជា​ចម្បង ដូច​នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ ក្នុង​នោះ​ក៏​មាន​ពោល​អំពី​កិរិយា​បម្រើ​​​​មាតា​១ កិរិយា​បម្រើ​បិតា​១​ជា​មង្គល​ដ៏​ឧត្តម ។

ដូច​នៅ​គម្ពីរ​ព្រះពុទ្ធ​សាសនា​មាន​និទាន​អំពី​សត្វ​ត្មាត​ពោធិសត្វ​រក​ចំណីអាហារ​ចិញ្ចឹម​មេបា​ទាំង​ទ្វេ​ដែល​ងងឹតភ្នែក ថ្ងៃមួយ​ត្មាត​ពោធិសត្វ​នោះ​ជាប់អន្ទាក់​ព្រានព្រៃ​ក៏​ដល់​នូវ​សេចក្តី​ទួញ​សោក​យំ​រៀបរាប់​អាណិតអាសូរ​មេបា​នឹង​ត្រូវ​ជួប​ទុក្ខវេទនា​យ៉ាងណា​នៅ​ពេល​អត់​ពី​ខ្លួន​ទៅ ។ ឯ​ព្រាន​គ្រាន់តែ​ឮ​ទំនួញ​វិយោគ​បែប​នេះ​មានចិត្ត​អាណិតអាសូរ​ក្រៃ​លែង​ក៏​ដោះ​លែង​ត្មាត​ពោធិសត្វ​នោះ​ទៅ​ហោង ។

ដូចនេះ​ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​សត្វលោក​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ព្រោះ​​កតញ្ញូ​មាន​កម្លាំង​ដ៏​ក្រៃ​លែង មាន​អានុភាព​ខ្លាំងក្លា​ណាស់ កាលបើ​បុគ្គល​ដឹង​ច្បាស់​ហើយ​ត្រូវ​ខំ​សន្សំ​ឱ្យ​បាន​ល្អ និង​សូមកុំ​យល់​ថា​មិនសូវ​សំខាន់​ឱ្យ​សោះ​នោះ ។

កតញ្ញុតាធម៌​កាលបើ​តាំងស៊ប់​នៅ​ក្នុង​ខ្លួន​យើង​ប្រាកដ​ហើយ ជា​គ្រឿង​សម្គាល់ថា អ្នកជា​មនុស្ស​ល្អ សេចក្តីសុខ​ប្រាកដជា​នឹង​មាន​ដល់​បុគ្គល​នោះ​ជាក់​ជា​មិន​ខាន ។

អ្នកខ្លះ​ដែល​ប្រព្រឹត្ត​អាក្រក់ ខុសសីលធម៌ ខុស​វិន័យ​តាំង​តែ​ពី​ខុស​តូច​រហូត​ដល់​ខុស​ធំ ក៏​កើតមក​អំពី​ការ​មិនដឹង​គុណ​ហ្នឹងឯង តែ​បើជា​មនុស្ស​ដឹងគុណ អ្នក​នឹង​មាន​តែ​សេចក្តីចម្រើន​ក្នុង​ជីវិត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ