ម្ចាស់​រថយន្ត​ហួសចិត្ត ! បាត់​ជិត​២​ឆ្នាំ​ហើយ​ទើប​រក​ឃើញ​…​នឹក​ស្មាន​មិន​ដល់​សោះ(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ កម្លាំង​នគរបាល​ខណ្ឌចំការមន​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​បាន​ធ្វើការ​ដកហូត​រថយន្ត​ស៊េរី​ទំនើប​ម៉ាក MINI COOPER មួយ​គ្រឿង​ពី​កន្លែង​ជួសជុល​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ស្ត្រី​ម្នាក់​បានអោយ​រថយន្ត​របស់​ខ្លួន​ទៅ​អោយ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ហើយ​យក​ទៅ​បាត់​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ និង​ទើប​រក​ឃើញ​នោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ យាន ណា​វី អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​ហាង​លក់​សាប៊ូ CS ស្នាក់​នៅផ្ទះ​លេខ ២៧BEo ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មកនេះ នារី​រង​គ្រោះ​បាន​បាត់​កូនសោ​រថយន្ត​របស់​នាង ហើយ​នាង​ក៏​បាន​ធ្វើការ​ទាក់ទង​ទៅ​បុរស​ជា​ជាង​ជួស​រថយន្ត​ម្នាក់​ឈ្មោះ សា​រឿ​ន សំណាង អាយុ​ប្រហែល​ជាង​៤៥​ឆ្នាំ មិន​ស្គាល់​ទីលំនៅ អោយមក​យក​រថយន្ត​ម៉ាក MINI COOPER ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF-៥៩៧០ របស់​នាង​ជួយ​យក​ទៅ​ធ្វើ​អោយ​ក្នុង​តម្លៃ​៦៥០​ដុល្លារ ហើយ​នាង​ក៏​បានអោយ​លុយ​មុន​ចំនួន​៤០០​ដុល្លារ ដោយ​ប្រាប់​យក​ទៅ​ធ្វើ​នៅ​កា​រ៉ា​ស់​ឡាន​មួយ​កន្លែង នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង និង​យក​មក​ប្រគល់​អោយ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​វិញ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កំណត់​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ឈ្មោះ សា​រឿ​ន សំណាង នោះ​មិនឃើញ​យក​រថយន្ត​ម៉ាក MINI COOPER និង​កូនសោ​មក​អោយ​នាង​វិញ​នោះ នាង​ក៏​បាន​ស្រាវជ្រាវ​រកតែ​រក​មិនឃើញ​ឡើយ​លុះដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ទើប​នាង​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ អំពី​ការ​បាត់​រថយន្ត​របស់​ខ្លួន ។

រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បុរស​ជា​មិត្តភក្តិ​របស់​នាង​ម្នាក់​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​នារី​រង​គ្រោះ នៅ​ក្នុង​កន្លែង​ជួសជុល​រថយន្ត​យីហោ វី​រៈ វ័​ន្ត ដែល​មា​នទី​តាំងនៅ​ផ្លូវ លេខ​៩០ ភូមិ​ត្នោត​ជ្រុំ​ទី​៣ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​៣ ខណ្ឌមានជ័យ ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​នាង​អោយមក​មើល ។ ពេល​ដែល​នារី​រង​គ្រោះជា​ម្ចាស់​មក​ដល់​ក៏​បានឃើញ​រថយន្ត​ម៉ាក MINI COOPER ខ្លួន​ដែល​បាន​គេ​យក​ទៅ​បាត់​នោះ និង​រាយ​ការ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌចំការមន​អោយ​ដឹង​ពី​រឿង​នេះ និង​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ចុះ​មក​ដល់​កន្លែង​ជួសជុល​រថយន្ត​ខាងលើ​ភ្លាម​ៗ​តែ​ម្តង ។

បើ​យោង​តាម​បុរស​ជា​ម្ចាស់​កន្លែង​ជួសជុល​ខាងលើ​ឈ្មោះ ឡៅ ដុ​យ​វ៉ា​ន អាយុ​៤៨​ឆ្នាំ បាន​ប្រាប់​ថា រថយន្ត​ម៉ាក MINI COOPER មួយ​គ្រឿង​នេះ​ត្រូវ​បាន​បុរស​ម្នាក់​ទើបតែ​បាន​បើក​យក​មក​អោយធ្វើ​ការ​ជួសជុល​អោយ​ដោយ​វា​ខូច​កំ​ប្រេ​ស៊័​រ និង​ត្រូវ​ប្តូរ​វា កាលពី​ថ្ងៃ​ម្សិលមិញ (​ថ្ងៃ​ទី ២៣) ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​យក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក MINI COOPER មួយ​គ្រឿង​ខាងលើ​យក​មក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ប្រគល់​ទៅ​អោយ​នារី​រង​គ្រោះជា​ម្ចាស់​វិញ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ខាងលើ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

នាងជាម្ចាស់រថយន្ត
Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ