ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…ចាប់ផ្តើមអនុវត្តវិធានការក្តៅហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​អនុវត្ត​ចំណាត់ការ​រៀបចំ​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​ឱ​សា​វាទ ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ​និង​រំដោះ ចំណី​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ​។ ជាក់ស្តែង រដ្ឋបាល​ខណ្ឌ​៧​មក​រា កាលពីព្រឹក​ថ្ងៃ​ទី​២៤…

​រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​អនុវត្ត​ចំណាត់ការ​រៀបចំ​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ
​ទូ​ទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​ឱ​សា​វាទ ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ​និង​រំដោះ ចំណី​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ​។

ជាក់ស្តែង រដ្ឋបាល​ខណ្ឌ​៧​មក​រា កាលពីព្រឹក​ថ្ងៃ​ទី​២៤ ​​កក្កដា​ នេះ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ សណ្តាប់ធ្នាប់​នៅ​លើ​មហាវិថី​សំខាន់​ៗ​ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដោយ​បាន​ឃាត់​រថយន្ត​ចំនួន៩គ្រឿង​ដែល​លក់​គ្មាន​សណ្តាប់ធ្នាប់​រំលោភ​លើ​ចំណី​ផ្លូវ​អ្នក​ថ្មើរជើង​ ។

លោក ហៀ​ក ចាន់​លាង អភិបាលរង ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ឃាត់​រថយន្តទាំងនេះ​គឺ​បន្ទាប់​ពី​បញ្ចប់​ឱ​សា​វាទ​ហាម​លក់​រថយន្ត​គ្រប់​ប្រភេទ​នៅ​មុខ​ផ្ទះល្វែង​របស់​ខ្លួន ហើយ​តម្រូវ​ឲ្យ​រក​ទីតាំង
​ថ្មី​នៅ​លើ​ដី​ឡូត៍ ​ឬ​ឃ្លាំង​លក់​ត្រឹមត្រូវ​ ដើម្បី​ធានា​សណ្តាប់ធ្នាប់​និង​សោភ័ណ​ភាព​ទីក្រុង ​។

លោក​អភិបាលរង​បាន​បញ្ជាក់​ថា វិធានការ​នេះ​ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់ អាជីវកម្ម​ទាំងអស់​មាន​សិទ្ធិ​តាំង​លក់​ទំនិញ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​ករណីល្មើស​ និង​អនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់​ដែល​បាន​កំណត់​ ។ ការ​ជំរុញ​កែ​លម្អ​សណ្តាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​សាធារណៈ​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​បច្ចុប្បន្ន​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​បាន​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ​ដើម្បី​ដាក់​តាំង​លក់ទំនិញ​ផ្លូវ​របស់ ខ្លួន ធ្វើ​ឲ្យ​បាត់បង់​ផ្លូវ​ថ្មើ​ជើង បង្ក​ការ​លំបាក​ដល់​អ្នកដំណើរ​ងាយ​ប្រឈម​គ្រោះថ្នាក់​និង​កក ស្ទះចរាចរណ៍​ជាដើម​ ។

លោក​ង៉ែត ដា​រា ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ ចិញ្ចើម​ផ្លូវ​
នេះថា​ បាន​រំដោះ​ផ្លូវ​សម្រាប់​អ្នក​ថើ្ម​រ​ជើង​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​។ សូម​បញ្ជាក់​ថា យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ទូ​ទាំង​រាជធានី​ភ្នំពេញ​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅ​ដ្ឋា​ន​និង​ម្ចាស់ អាជីវកម្ម​នៅ​តាម​ដងផ្លូវ​មិន​អនុញ្ញាត​អោយ​លក់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ទៀត​ឡើយ ហើយ​តម្រូវឲ្យ​ដាក់​លក់​ត្រឹម​ខ្លោងទ្វា​ផ្ទះ​របស់​ខ្លួន​ជា​កំហិត ហើយ​ក្នុង​ករណី​មិន​អនុវត្ត​តាម​នឹង​ប្រើប្រាស់ វិធានការ​រដ្ឋបាល​ដកហូត​សម្ភារ​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ដោយ​ពុំ​ទទួលខុ​សត្រូវ​លើ​ការ​ខូច ខាត​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ឡើយ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ