ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ហើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ៧​ខែ​ក្រោយ​ការ​លាលែង​ទាំង​តក់ក្រហល់ របស់​អតីត​ឧត្ដមសេនីយ​កង​ម៉ា​រី​ន លោក​JIM MATTIS សហរដ្ឋអាមេរិក​ទីបំផុត​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ពេញ​សិទ្ធិ​ហើយ ដែល​នោះ​គឺលោក​MARK ESPER ដែល​ការ​តែងតាំង​រូប​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​២៣​កក្កដា​។…

សហរដ្ឋអាមេរិក ៖ ៧​ខែ​ក្រោយ​ការ​លាលែង​ទាំង​តក់ក្រហល់ របស់​អតីត​ឧត្ដមសេនីយ​កង​ម៉ា​រី​ន លោក​JIM MATTIS សហរដ្ឋអាមេរិក​ទីបំផុត​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ពេញ​សិទ្ធិ​ហើយ ដែល​នោះ​គឺលោក​MARK ESPER ដែល​ការ​តែងតាំង​រូប​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​២៣​កក្កដា​។

ជា​អតីត​យោធា​ប្ដូរ​មក​ចូល​ក្នុង​ឧស្សាហកម្ម​ការពារ ហើយ​លោក​ជា​ប្រមុខ​កងទ័ពជើងគោក​ចាប់តាំងពី​ឆ្នាំ​២០១៧​មក លោក​MARK ESPER​អាយុ​៥៥​ឆ្នាំ បាន​ធ្វើ​សច្ចាប្រណិធាន​ក្នុង​សេត​វិមាន ចូល​កាន់​តំណែ​ង​ចាប់ពី​ថ្ងៃ​ទី​២៣​កក្កដា​ទៅ​។ ក្នុង​ពិធី​តូច​មួយ​សម្រាប់​ការ​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី ប្រ​ធានា​ធិ​ប​តិ​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ថា នេះ​ជា​ទិវា​សំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស​យើង​ដែល​មាន​មនុស្ស​មួយ​រូប​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​។

លោក​ត្រាំ​ងាក​មក​រក​លោក​MARK ESPER​សម្រាប់​ដឹកនាំ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ខណៈ​បេក្ខជន​មុន​នេះ​របស់​លោក គឺ​លោក​PATRICK SHANAHAN បាន​បដិសេធ​មិន​កាន់​តំណែង​នេះ ដោយសារ​ហេតុផល​គ្រួសារ​បន្ទាប់​ពី​លោក​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្ដីទី​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ