ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ខាងជើង​បង្ហាញ​នាវាមុជទឹក​ប្រភេទ​ថ្មី

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៈ ក្នុង​វី​ដេ​អូ​មួយ​ដែល​ទើប​ចេញផ្សាយ គេ​ឃើញ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្បែរ​នាវាមុជទឹក​មួយ​គ្រឿង​កំពុង​កសាង តែ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។ ពួក​អ្នក​ជំនាញការ​ជា​ច្រើន​យល់​ថា នោះ​ជា​នាវាមុជទឹក​អាច​បំពាក់​មី​សី​ុ​ល​បាលី​ស្ទិ​ក ដែល​បង្ហាញ​ពី​ភាព​ជឿនលឿន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ខណៈ​មាន​ភាព​ទ័លច្រក​នៃ​ការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​។ ពេល​ដែល​ការ​ចរចា​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង…

ប្រទេស​កូរ៉េ​ខាងជើង ៈ ក្នុង​វី​ដេ​អូ​មួយ​ដែល​ទើប​ចេញផ្សាយ គេ​ឃើញ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​ក្បែរ​នាវាមុជទឹក​មួយ​គ្រឿង​កំពុង​កសាង តែ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

ពួក​អ្នក​ជំនាញការ​ជា​ច្រើន​យល់​ថា នោះ​ជា​នាវាមុជទឹក​អាច​បំពាក់​មី​សី​ុ​ល​បាលី​ស្ទិ​ក ដែល​បង្ហាញ​ពី​ភាព​ជឿនលឿន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ខណៈ​មាន​ភាព​ទ័លច្រក​នៃ​ការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​។ ពេល​ដែល​ការ​ចរចា​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង ស្ដី​ពី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ស្ថិត​ក្នុង​ភាព​ទ័លច្រក ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ​មក មេដឹកនាំ​កុំ​មុ​យ​នី​ស្តលោក​គី​ម​ជុង​អ៊ុ​ន​បាន​មក​ពិនិត្យ​នាវាមុជទឹក​ថ្មី​នោះ​ដែល​កំពុង​សាងសង់ ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​មួយ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៤​កក្កដា​។

ចំពោះ​អ្នក​ជំនាញការ​ភាគច្រើន​យល់​ថា នាវាមុជទឹក​នេះ អាច​បំពាក់​បណ្ដា​មី​សី​ុ​ល​បាលី​ស្ទិ​ក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ បែប​នេះ​បញ្ជាក់​ថា​ក្រុង​ព្យុ​ង​យ៉ាង​ស្វែងរក​នាវាមុជទឹក​ដែល​បំបាក់​អាវុធ​នុយក្លេអ៊ែរ តំណាង​ឲ្យ​ការ​ប្រឈម​ថ្មី​នៃ​ការ​សាយភាយ​នុយក្លេអ៊ែរ​។

ដោយ​ពុំ​ផ្ដល់​ភាព​លម្អិត​ច្បាស់​ពី​នាវាមុជទឹក​នេះ​ឬ​កន្លែង​ដែល​លោក​គី​ម​ចុះ​ទៅ​ទស្សនា ទីភ្នាក់ងារ​ព័ត៌​មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA គ្រាន់តែ​និយាយ​ថា នាវាមុជទឹក​នោះ​នឹង​ដាក់​ពង្រាយ​ក្នុង​សមុទ្រ​ខាង​កើត ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​សមុទ្រ​ជប៉ុន រួច​ជិត​ដាក់​ឲ្យ​ដំណើរការ​និង​ថា លោក​គី​ម​ជុង​អ៊ុ​ន​ផ្ដោត​ការ​ចាប់អារម្មណ៍​ពិសេស​ចំពោះ​ការ​កសាង​នាវាមុជទឹក​ថ្មី​។ លោក​ពោល​ថា សមត្ថភាព​ប្រតិបត្តិការ​របស់​នាវា​មុជទឹក​មួយ ជា​រឿង​សំខាន់​នៃ​កិច្ច​ការពារ​ប្រទេស​របស់​យើង ដែល​ស្ថិត​នៅ​ជាប់​សមុទ្រ​ទាំង​ផ្នែក​ខាងកើត​និង​ទាំង​ផ្នែក​ខាងលិច​។

កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​ច្រើន ប្រហែលជា​ច្រើន​សិប​គ្រឿង​តែ​មាន​ទំហំ​តូច​ៗ ហើយ​មួយ​ចំនួន​មាន​ប្រវែង​ពី​២០​ទៅ​៤០​ម៉ែត្រ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ