ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​បំផ្លាញ​ខ្ទេច​ផ្ទះ​ពលរដ្ឋ​ក្នុងស្រុក​ចំនួន​២

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​ក្នុងស្រុក​ចំនួន​២​ ​ដួលរ​លំបាក់​រាប​ដល់​ដី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច​និង​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​ក្នុងស្រុក​ចំនួន​២​ ​ដួលរ​លំបាក់​រាប​ដល់​ដី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច​និង​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ និង​ស្រុក​កំពង់លែង ។

​យោងសេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​បានអោយ​ដឹង​ថា​៖ ករណី​ទី​១-​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា នៅ​ភូមិ​ស្រែ​ឫស្សី ក្នុង​ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មាន​ជ័យ មាន​ភ្លៀង និង​ខ្យល់​ក​ន្ក្រា​ក់ បណ្តាល​អោយ​ផ្ទះ​មួយ​ខ្នងរ​លំបាក​រាប​ដល់​ដី មាន​ម្ចាស់​ឈ្មោះ សាន់ តុ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មានកូន​៣​នាក់​រស់នៅ​ក្នុង​បន្ទុកគ្រួសារ ។ ផ្ទះ​ដែល​រង​ការ​ខូចខាត​នេះ​ធ្វើ​អំពី​ឈើ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ជញ្ជាំង​ក្តារ ប្រក់​ស័ង្កសី​។ ក្រៅពី​នៅ​មាន​សម្ភារៈ​មួយ​ចំនួន​ក្នុងផ្ទះ​បាន​រង​ការ​ខូចខាត​ផង​ដែរ ។

ករណី​ទី​២-​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ កក្កដា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត​មាន​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​៦​ម៉ែត្រ​បាន​ដួលរ​លំបាក់​រាប​ដល់​ដី​ដោយសារ​ភ្លៀង​និង​ខ្យល់ ។ ផ្ទះ​នេះ​ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ ជា ស្រី​ម៉ៅ អាយុ​២៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់​ជាមួយ​កូន​៣​នាក់ ស្ថិត​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

ចំពោះ​ករណី​ផ្ទះ​ទាំង​២​ខ្នង​ដែល​រង​ការ​ខូចខាត​ដោយសារ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ខាងលើ​នេះ ត្រូវ​បាន​សា​ខាកា​កបាទ​ក្រហម​ខេត្ត​ស្រង់​ឈ្មោះ​ម្ចាស់ផ្ទះ​រង​គ្រោះ​អស់ហើយ នឹង​ត្រៀម​យក​អំណោយ​ទៅ​ប្រគល់​ជូន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ