ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​នឹង​ផ្គុំ​បំណែក​ថ្មតូច​ៗ​ឱ្យ​ចេញ​ជា​រូប​ព្រះ​សិវៈ​រាំ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ព្រះ​សិវៈ​រាំ គឺជា​បដិមា​បុរាណ​មួយ​ដែល​បាន​បែកបាក់​បាត់​រូបរាង​ដើម​ទៅ​ជា​បំណែក​ថ្ម តូច​ៗ ។ លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការងារ​ជួសជុល…

ខេត្តសៀមរាប​៖ ព្រះ​សិវៈ​រាំ គឺជា​បដិមា​បុរាណ​មួយ​ដែល​បាន​បែកបាក់​បាត់​រូបរាង​ដើម​ទៅ​ជា​បំណែក​ថ្ម តូច​ៗ ។ លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការងារ​ជួសជុល និង​ផ្គុំ​រូប​ព្រះ​សិវៈ​រាំ​នេះ​ឡើង​វិញ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ។

រូប​ព្រះ​សិវៈ​រាំ​ដែល​កំពុង​ជួសជុល គឺ​មាន​ប្រភព​មក​ពី​ប្រាសាទក្រហម​នៅ​តំបន់​ប្រាសាទ​កោះ​កេរ ដែល​បច្ចុប្បន្ន​គឺ​បែក​ខ្ទេចខ្ទាំ​ជា​១០.០០០​បំណែក ត្រូវ​បាន​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ កំពុង​ជួសជុល​ដោយ​យកចិត្តទុកដាក់ និង​អត់ធ្មត់​បំផុត​ដើម្បី​ផ្គុំ​បំណែក តូច​ៗ​ឱ្យ​មាន​រូបរាង​ឡើង​វិញ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទៅ​ពិនិត្យ​មើល​ការ​ងារ​ជួសជុល​នោះ ។ លោក​ជំទាវ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ជំនាញ​អភិរក្ស​ទាំងអស់ ដែល​បាន​តស៊ូ​ព្យាយាម​សិក្សា​ស្រាវជ្រាវ និង​ត​ភ្ជាប់​រូប​បដិមា​ដ៏​ធំ​នេះ ដើម្បី​រក្សា​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ​ទុកជា​កេរដំណែល​សម្រាប់​អ្នក​ជំនាន់​ក្រោយ ។

អ្នកជំនាញ​បាន​រៀបរាប់​ប្រាប់​លោក​ជំទាវ​ពី​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ផ្គុំ​បំណែក​ថ្ម​ដែល​បែកបាក់​ទាំងនោះ​ឲ្យ​ចេញ​ជា​រូបរាង​ដើម​វិញ គឺ​រូប​ព្រះ​សិវៈ​រាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ