ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បូ​រី​សច​ន​សុ​ន​ក្លាយជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អង់គ្លេស

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ជា​អ្នកគាំទ្រ​BREXIT​ខ្លាំង​បំផុត លោក​បូ​រី​សច​ន​សុ​ន​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស ដោយ​មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប ហើយ​ក្រោយ​ពី​ដណ្ដើម​បាន​ជ័យជម្នះ​នោះ លោក​សន្យា​នា​ថ្ងៃ​ទី​២៣​កក្កដា​ថា នឹង​នាំ់​ប្រទេស​លោក ចាក​ចេញពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT​នា​ថ្ងៃ​ទី​៣១​តុលា​ខាង​មុខ​នេះ​។ ទោះបី​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា…

ប្រទេស​អង់គ្លេស ៖ ជា​អ្នកគាំទ្រ​BREXIT​ខ្លាំង​បំផុត លោក​បូ​រី​សច​ន​សុ​ន​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស ដោយ​មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប ហើយ​ក្រោយ​ពី​ដណ្ដើម​បាន​ជ័យជម្នះ​នោះ លោក​សន្យា​នា​ថ្ងៃ​ទី​២៣​កក្កដា​ថា នឹង​នាំ់​ប្រទេស​លោក ចាក​ចេញពី​សហភាព​អឹ​រ៉ុ​ប​ហៅ​BREXIT​នា​ថ្ងៃ​ទី​៣១​តុលា​ខាង​មុខ​នេះ​។

ទោះបី​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​អាច​ទទួល​បានការ​ធ្វើ​សម្បទាន​នានា​ដែល​លោក​ទាមទារ​ពី​សហភាព​អឹ​រ៉ុ​ប​ដែរ​ឬ​អត់​ឡើយ​។ ក្រោយ​ការ​ប្រកាស​ថា លោក​នឹង​ជា​អ្នក​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​លោកស្រី​THERESA MAY​លោក​បូ​រី​សច​ន​សុ​ន​ថ្លែង​ថា យើង​នឹង​អនុវត្ត​BREXIT​នា​ថ្ងៃ​ទី​៣១​តុលា ជា​កាលបរិច្ឆេទ​កំណត់​បន្ទាប់​ពី​ពន្យារពេល​២​លើក​មក​។ យើង​នឹង​ទាញ​យក​បណ្ដា​កាលានុវត្តភាព ដែល​នឹង​ជួយ​ដល់​សា្មរ​តី​វិជ្ជមាន​ថ្មី​។

លោក​បូ​រី​សច​ន​សុ​ន​អតីត​អភិបាលក្រុង​ឡុ​ង​ដ៏​និង​ជា​អតីតរដ្ឋមន្ត្រី​ការ​បរទេស ក្នុង​ការ​ប្រកួតប្រជែង​គ្នា​ជាមួយ​ប្រមុខ​ការទូត​បច្ចុប្បន្ន លោក​JEREMY HUNT ដណ្ដើម​សំឡេង​បាន​ដល់​ទៅ​៦៦% ក្នុង​ចំណោម​តំណាង​សមាជិក​គណបក្ស​អភិរក្សនិយម ប្រមាណ​ជា​១៥៩.០០០​នាក់​ដែល​ចូលរួម​បោះ​ឆ្នោត​។ ដូច្នេះ​លោក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ហើយ​ចូល​កាន់​តំណែង​នា​រសៀល​ថ្ងៃ​ទី​២៤​កក្កដា ក្រោយ​ពី​ទៅ​ចូល​គាល់​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២​មក​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​សម្ដែង​ការ​អបអរសាទរ​ថា នេះ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ