ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋម កងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកងរាជអាវុធហត្ថស្រុក កៀនស្វាយធ្វើការស្រាវជ្រាវល្បាតចល័តពួនស្ទាក់ បង្ក្រាបបានមុខសញ្ញា គប់កញ្ចក់រថយន្តលើដងផ្លូវជាតិលេខ១ និងធ្លាប់ធ្វើសកម្មភាពឆក់តាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញយ៉ាងសកម្មបានហើយ ។ មិនតែប៉ុណ្ណោះក្រុមនោះដែលធ្វើឲ្យប្រជាពលរដ្ឋឈឺក្បាលវិលមុខយូរដែរហើយលើផ្លូវជាតិលេខ០១ ។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានអោយដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងជំនាញ អ ហ ស្រុកបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ថេង សេងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡានកុងតឺន័រ ។ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ថា មានករណីគប់រថយន្តរបស់ខ្លួនបែកកញ្ចក់ បណ្តាលអោយរបួសចំថ្ងាសខាងឆ្វេងបែកចេញឈាមដេរ០៣ថ្នេរ កាលពីវេលាម៉ោង០០និង៣៥នាទី លើបណ្តោយផ្លូវជាតិលេខ១ ចំនុចហួសមុខវត្តនិមល ប្រហែល១០០ម៉ែត្រ ស្ថិតភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយពីទទួលបានបណ្តឹងកម្លាំងជំនាញស្រុកបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។ កម្លាំងជំនាញខេត្ត និងស្រុកដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្តនឹងដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងបក្សពួកវាមួយចំនួនកំពុងគេចខ្លួនកំពង់បន្តស្រាវជ្រាវ ។ ទី០១-ឈ្មោះ ភាព សុថា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជួយលក់អ៊ីវ៉ាន់បង រស់នៅភូមិពពាលខែល២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តចំនួន០២លើក ។
ទី០២-ឈ្មោះ ផល្លី ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលធ្លាប់ធ្វើសកម្មភាពទទួលផលចោរកម្មនឹងប្រើប្រាស់សារធាតុញៀន ទី០៣-ឈ្មោះ ហេង សុផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទ០៤លើក និងប្រើប្រាស់សរធាតុញៀន ។ ទី០៤- ឈ្មោះ លី ដាវិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ខេត្តកណ្តាលធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទចំនួន០១លើក និងប្រើប្រាស់សារធាតុញៀន ។ ទី០៥- ឈ្មោះ សែម ដាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពឆក់ ។
ដីការចាប់ខ្លួនលេខ ១៤១,១៨ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ចៅក្រមសើបសួរ ផូង វណ្ណ ចោទពីរបទហិង្សាដោយចេតនា ។ វត្ថុតាងដកហូតបានម៉ូតូហុងដាម៉ាកប៊ីត០១គ្រឿង ពណ៌ខៀវលាយស ផ្លាកលេខកណ្តាល 1AE9832 ម៉ូតូម៉ាកស្កុបពី០១គ្រឿង ពណ៌សពាក់ផ្លាកលេខកណ្តាល 1Z8961 ទូរសព្ទ័ដៃ០៤គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអហខេត្តបន្តនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ