ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ថាវ​រី​, ថវិកា​, ថា​វន្ត​, ថិរាយុ ពិតជា​ពីរោះ​លើក​សម្រស់​នៃ​ជីវិត

4 ឆ្នាំ មុន

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ…

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ថាវ​រី​- ជា​នាម​កូនស្រី​ដែល​មាំមួន​ទាំង​រាង​កាយ និង​សតិ​ស្មារតី ។

ថវិកា​- សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​គ្រឿង​ឧបភោគ និង​គ្រឿង​បរិភោគ​បរិបូណ៌ គឺ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ។

ថាវ​នី​- កូនស្រី​ដែល​មាន​សេចក្តី​ក្លាហាន រឹងប៉ឹង​ខាង​បញ្ញា​ស្មារតី ។

ថា​វន្ត​- ជា​នាម​កូនប្រុស​ដែល​មាន​បញ្ញា​ច្រើន គឺ​អ្នកមាន​វិជ្ជា​ជា​ជម្រក ។

ថា​វរិ​ន្ទ​- ជន​អ្នកមាន​បញ្ញា​លើសគេ ។ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ប្រពៃ​ពិត ។

ថាវរៈ​- មនុស្ស​អ្នក​មាំទាំ​, អ្នកមាន​ទិស​ដៅ​ច្បាស់លាស់ ។

ថិរាយុ​- អ្នកមាន​អាយុ​វែង​, អ្នកមាន​អាយុ​យឺនយូរ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ