ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ហ៊ាន​ឱ្យ​១៥០​លាន​ផោន​បូក​នឹង​កីឡាករ​ឆ្នើម​១​រូប​ទៀត​ដូរ​យក Pogba

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បង់ប្រាក់​ឱ្យទៅ ក្លិប​បិសាច​ក្រហម Manchester…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បង់ប្រាក់​ឱ្យទៅ ក្លិប​បិសាច​ក្រហម Manchester United ១៥០​លាន​ផោន ដើម្បី​ទិញ​យក​កីឡាករ Paul Pogba​។ គេ​ក៏​គ្រោង​នឹង​យក​ប្រាក់​អាទិត្យ​របស់ Gareth Bale ៦០​ម៉ឺន​ផោន ឱ្យទៅ Paul Pogba ថែម​ទៀត​។

ក្លិប​អធិរាជ​សបាន​ថ្លែង​រួច​មក​ហើយ​ថា គេ​ចង់ឱ្យ Gareth Bale ចាក​ចេញពី​ក្លិប​ឱ្យ​បាន​ឆាប់ ដើម្បី​បាន​លុយ​យក​ទៅ​ទិញ Pogba មក​លេង​នៅ​ក្លិប​របស់​ខ្លួន ពី​ក្លិប Man Utd​។ Madrid បាន​ដេញ​តាម​ប្រ​មាញ់​កីឡាករ​រូប​នេះ​អស់​ពេល​យ៉ាង​មក​ហើយពេញ​មួយ​រដូវ​កាល​។ តែ​ក្រោយ​ពី​មានការ​ចូល​មក​ដល់​របស់ Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo ពួក​គេ​ត្រូវ​ទប់ចិត្ត​សិន​។

គ្រូបង្វឹក​លោក Zinedine Zidane បាន​ប្រាប់​យ៉ាង​ច្បាស់​ថា Bale មិន​មាននៅ​ក្នុង​គម្រោង​របស់​លោក​ទៀត​ទេ ហើយ​ថែម​ទាំង​ថា វា​នឹង​ល្អ​សម្រាប់​គ្រប់​គ្នា ប្រសិនបើ Bale ចាកចេញ​។ Real Madrid នឹង​យក​ប្រាក់​ប្រចាំ​អាទិត្យ​របស់ Bale សព្វថ្ងៃ ដែល​ថ្លៃ​ដល់​ទៅ ៦០​ម៉ឺន​ផោន ទៅ​ឱ្យ Pogba ជំនួស​វិញ ប្រសិនបើ​គេ​ចូល​មក​លេង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Gareth Bale កំពុង​តែ​ត្រូវ​បាន​ក្លិប​ផ្សេង​ៗ​នៅ​អឺរ៉ុប​មិន​ហ៊ាន​យក ព្រោះតែ​ថ្លៃ​ខ្លួន​ដ៏​ខ្ពស់​។ តែ​ពេល​នេះ ក្លិប​ចិន Beijing Guoan និង Jiangsu Suning ដែល​ចាប់អារម្មណ៍​នឹង​ហ៊ាន​ជះ​លុយ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ