ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ដែល​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​ចេញពី​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ដែល​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​សង់ផ្ទះ​សំណាក់​ផ្ទាល់ខ្លួន និង​ទិញ​ដី​ជា​ច្រើន​កន្លែង​ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ព្រឹក​មិ​ញ​នេះ ។…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​ចេញពី​សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ដែល​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​សង់ផ្ទះ​សំណាក់​ផ្ទាល់ខ្លួន និង​ទិញ​ដី​ជា​ច្រើន​កន្លែង​ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ព្រឹក​មិ​ញ​នេះ ។ តែ​ទោះបីជា​យ៉ាងណា ស្ត្រី​ខិលខូច​ដែល​ពូកែ​ប្រើ​ល្បិច​ខាងលើ​មិន​ព្រម​ទទួល​សង​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទាំងនោះ​ទេ គឺ​សុខចិត្ត​ជាប់​ពន្ធនាគារ​ជំនួស​វិញ ដោយ​ចង់បាន​ទ្រព្យសម្បត្តិ​គេ​ខ្លាំង​ពេក តែ​ចាំ​មើល តើ​អាច​លេប​របស់ទ្រព្យ​គេ​ដ៏​ស្រួល​បែប​នេះ ឬទេ ។

សូម​បញ្ជាក់​ថា ស្ត្រី​ឆ​បោកប្រាក់គេ​ខាងលើ​មានឈ្មោះ រឿ​ន ចរិយា អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​សុ​រិ យោ​ដី រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះដីធ្លី ។ ចំណែកឯ​ជន​រង​គ្រោះ​មិន​បញ្ចេញ​ឈ្មោះ ភេទ​ស្រី អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ត្រូវ​គេ​បោក​លុយ​អស់​ជាង​២០​ម៉ឺន​ដុល្លារ ខណ​:​ជន​រង​គ្រោះ​បាន​ពឹងពាក់​ឱ្យ​ស្ត្រី​ឆបោក​ខាងលើ​យក​លុយ​ទៅ​រក​ទិញ​ដី​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ លុះ​ម្ចាស់​ប្រាក់​ទើបតែ​ប្រគល់​ឱ្យ​ជាង​២០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​កក់​ថ្លៃ​ដី និង​រត់ការ​ប្លង់​រឹង ស្រាប់តែ​ស្ត្រី​ខាងលើ​មិន​ដាក់​ឈ្មោះ​ម្ចាស់​ប្រាក់​នោះ​ទេ ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង​ជំនួស ហើយ​តែងតែ​និយាយ​កុហក​បង្វិល​ម្ចាស់​ប្រាក់ និង​ម្ចាស់​ដី​ដោយ​បង្វែរ​ទិស​ដៅ​មិន​ឱ្យ​ពួក​គេ​ជួប​គ្នា​អស់​រយ​:​ពេល​ជា​ច្រើន​ខែ ហើយ​គេច​មុខ​ថែម​ទៀត លុះ​ម្ចាស់​ប្រាក់​សង្ស័យ​ក៏​តាម​រហូត​ដល់​ជួប​ម្ចាស់​ដី ទើប​ដឹង​រឿង​ពិតប្រាកដ​ថា ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខាងលើ​ជា​ជន​ឆបោក​អស់​រាប់​ម៉ឺន​ដុល្លារ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្ចាស់​ប្រាក់​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល​នេះ ស្ត្រី​កំពូល​ខូច​ជា​ជន​ឆបោក​ប្រាស់​បាន​បោក​លុយ​គាត់​អស់​ជាង​២០​ម៉ឺន​ដុល្លារ ខណ​:​រាប់អាន​គ្នា​ចេញចូល​ហូប​បាយ​ស្ទើរតែ​ចាន​មួយ​ពីរ​នាក់​រហូត​ធ្វើ​ឱ្យ​គាត់​ទុកចិត្ត​ក៏​ប្រែជា​ហុត​ទឹកស​ម្លឹ​ក​កាក​ទៅ​ហើយ ។ គាត់​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​បាន​បោក​លុយ​អ្នកធំ​ៗ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បើ​គិត​ទៅ​អស់​រាប់​សែន​ដុល្លារ​ឯណោះ ដោយ​យក​ទៅ​ទិញ​ដី​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន​ទិញ​ដី​លំនៅ​ឋាន និង​ទិញ​ដីចម្ការ​នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​កន្លែង​រហូត​ដល់​ខេត្តបាត់ដំបង​ថែម​ទៀត​ផង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក នូ ចាន់​ដេ​ត មេធាវី ការពារ​ក្តី​របស់​ស្ត្រីជន​រង​គ្រោះ​ខាងលើ បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​ម្ចាស់​ប្រាក់​បាន​ដាក់​ពាក្យបណ្តឹង​បន្ថែម​ពីលើ​បទ​រំលោភ​ទំនុកចិត្ត ដោយ​ប្តឹង​ឱ្យ​រក្សា​ការពារ​ដីធ្លី​ចំនួន​៤​កន្លែង នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​រក្សា​ការពារ​ផ្ទះសំណាក់​យីហោ «​កូ​ឡាប​ប៉ៃលិន​» ដើម្បី​ទុក​លក់​សម្រាប់​សងបំណុល​ជន​រង​គ្រោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ