ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើល្បិចបែប​នេះ​ម្តុំ​រោងចក្រ ដល់​ពេល​គេ​ឃើញ​ទាន់ នាង​លើកដៃសំពះយំ​អង្វរ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​រោងចក្រ​កាត់ដេរ​ហុង​វ៉ា​ធ្វើការ​ចាប់ខ្លួន រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ស្ត្រី​ជា​ជនសង្ស័យ​ប្រើ​ល្បិច​ធ្វើ​ជា​ដើរ​បុក​ស្ត្រី​ចំណាស់​ម្នាក់​ធ្វើការផ្នែកអនាម័យ​ក្នុងរោងចក្រ​ ហើយ​ឆ្លៀតឱកាស​​បន្លំ​លូក​កាបូប​យក​កាត​ការងារ​ដែល​ស្ត្រី​រង​គ្រោះ​ទុក​លុយ​ក្នុង​កាត​នោះ ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ​ដល់​សន្តិសុខ​ជួយ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ក្រុម​សន្តិសុខ​យាម​រោងចក្រ​កាត់ដេរ​ហុង​វ៉ា​ធ្វើការ​ចាប់ខ្លួន រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ស្ត្រី​ជា​ជនសង្ស័យ​ប្រើ​ល្បិច​ធ្វើ​ជា​ដើរ​បុក​ស្ត្រី​ចំណាស់​ម្នាក់​ធ្វើការផ្នែកអនាម័យ​ក្នុងរោងចក្រ​ ហើយ​ឆ្លៀតឱកាស​​បន្លំ​លូក​កាបូប​យក​កាត​ការងារ​ដែល​ស្ត្រី​រង​គ្រោះ​ទុក​លុយ​ក្នុង​កាត​នោះ ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ​ដល់​សន្តិសុខ​ជួយ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មុខ​រោងចក្រ​កាត់ដេរ​ហុង​វ៉ា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ជា​សង្ស័យ​ឈ្មោះ​ទូច ស្រី​អូន អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​អុិន សុខ​លី​ម អាយុ​៥៧​ឆ្នាំ ​ជា​កម្មការិនីផ្នែក​​​អនាម័យ​ក្នុងរោងចក្រ​ មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។ ដោយឡែក​នៅ​ក្នុង​កាត​ការងារ​នោះ​មាន​ទុក​លុយ​ចំនួន​៣០០​ដុល្លារ និង​១៦​ម៉ឺន​រៀល​ផង​ដែរ​។

លុះ​ពេល​មន្ត្រី​នគរបាល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ស្ត្រី​សង្ស័យ​បាន​ស្រែកយំ​អង្វរ​ដល់​ស្ត្រី​រង​គ្រោះ​សុំ​កុំ​ប្ដឹងផ្ដល់​អី ខ្លួន​មិន​ចង់​ជាប់គុក​នោះ​ទេ ព្រោះ​មានកូន​ប្រុស​ស្រី​ចំនួន​៨​នាក់​កំពុង​រង់ចាំ​នៅ​ឯ​ផ្ទះ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​មិន​ព្រម​ឡើយ និង​បាន​សំណូមពរ​សុំ​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ព្រោះ​កន្លង​មក​មានកម្ម​ការិនី​ច្រើន​នាក់​មក​ហើយ​ដែល​ត្រូវ​បាន​រង​គ្រោះ​បាត់​លុយ​ប្រាក់ខែ ដោយសារ​មាន​ជនសង្ស័យ​លូក​ហោប៉ៅ​យក​លុយ​អស់ ដោយ​អ្នកខ្លះ​ទើបនឹង​បើក​ប្រាក់ខែ រួច​ដើរ​ចេញពី​រោងចក្រ​មិន​ទាន់​បាន​ដល់​ផ្ទះ​ផង ត្រូវ​ជនសង្ស័យ​លូក​យក​លុយ​បាត់​ក៏​មាន​ដែរ​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចេញ​មក​ក្រៅ និង​ដើរទៅ​រក​ទិញ​ម្ហូប​នៅ​ខាង​មុខ​រោងចក្រ ខណៈនោះ​ស្រាប់តែ​លេចមុខ​ស្ត្រី​សង្ស័យ​ម្នាក់​ខាងលើ​ដើរមក​បុក​គាត់ និង​បន្លំ​លូក​យក​កាត​ការងារ​នៅ​ក្នុង​កាបូប​ដែល​គាត់​ស្ពាយ​ជាប់​ខ្លួន ហើយ​គាត់​បាន​ទុក​លុយ​ទាំងអស់​នៅ​ក្នុង​កាត​នោះ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​កាត​មាន​ខ្សែ​ផង​នោះ ទើប​នៅ​ពេល​ដែល​ស្ត្រី​ជា​ជនសង្ស័យ​ដើរ​ហួស​បន្តិច​គាត់​ក្រឡេក​មើលឃើញ​ស្ត្រី​នេះ​កាន់​កាត​បម្រុង​លាក់​ទុក​ដែរ ប៉ុន្តែ​លាក់​មិន​ទាន់ ទើប​គាត់​ដឹង​ថា​ជា​កាត​របស់​គាត់​ហើយ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ខណៈនោះ​ក្រុម​សន្តិសុខ​យាម​រោងចក្រ​ចេញ​មក​ជួយ​ចាប់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​តែ​ម្ដង​។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ទទួលយក​ស្ត្រី​ជា​ជនសង្ស័យ​ពី​សន្តិសុខ ហើយ​ក៏​នាំ​មក​ដល់​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សួរនាំ ទើប​ដឹង​ថា​ស្ត្រី​ម្នាក់​នេះ​គឺ​មាន​ជំនាញ​ខាង​ដើរ​បុក​លូក​ហោប៉ៅ​និង​កាបូប ហើយ​តែងតែ​ធ្វើ​សកម្មភាព​បែប​នេះ​ញឹកញាប់ ព្រមទាំង​បាន​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង តែ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ