ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! ខ្ចី​ម៉ូតូ​គេ​ជិះ​ហើយ រួច​មក​លប​ៗ​ឆ្មក់​ពីក្រោយ​នាង​ផ្អើល​កន្លែង​វេរ​លុយ (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​មាន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី «​ឆក់​ទូរស័ព្ទ​»…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​មាន​អ្នក​ទទួល​ផល​ចោរកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី «​ឆក់​ទូរស័ព្ទ​» នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១-​ឈ្មោះ ជេ​ត ណូ​ម​ន្វ​ណ្ណ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ២-​ឈ្មោះ​លឿម សុវណ្ណ ហៅ ក្ដី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ (២​នាក់​នេះ​ដៃដល់​) និង​៣-​ឈ្មោះ​សន បញ្ញា ហៅ ង៉ា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កំពង់​សំបួរ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ (​អ្នក​ទ​ទូល​ផល និង​ជា​ម្ចាស់​ម៉ូតូ​)​។

លោកនាយ​ការិយាល័យ​បាន​ប្រាប់​ថា ជន​ដៃដល់​ទាំងនេះ បាន​ធ្វើ​សកម្មភាព​«​ឆក់​ទូរស័ព្ទ​» ពី​ជន​រង​គ្រោះ​ឈ្មោះ​វុន សុធា​វី ស្រី​អាយុ​២៣​ឆ្នាំ ខណៈ​ពេល​កំពុង​ឈរ​ចាំ​ដក​លុយ​នៅ​កន្លែង​វេរ​លុយ «​វី​ង​» មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២២ កក្កដា នៅ​ចំណុច​ភូមិ សង្កាត់​ខាងលើ រហូត​មានការ​ប្រទាញប្រទង់​គ្នា​ទៀត​ផង តែ​ជនសង្ស័យ​បាន​កាន់​ទូរស័ព្ទ​រត់ឡើង​ម៉ូតូ​ជិះ​ខ្លួន​បាត់ លុះ​មួយ​ថ្ងៃក្រោយ​ទើបត្រូវ​កម្លាំង​ជំនាញ​តាម​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​។

បើ​តាម​នារី​រង​គ្រោះ​និយាយ​ថា ពេល​កើតហេតុ នាង​ឈរ​កាន់​ទូរស័ព្ទ​នៅ​កន្លែង «​វី​ង​» វេរ​លុយ​ដោយ​កាន់​ក្រពាត់ដៃ​មក​ក្រោយ ស្រាប់​មាន​ជន​ម្នាក់​ដើរ​លប​ៗ​មក​ពីក្រោយ​ឆក់​ទូរស័ព្ទ​ពី​ដៃ​នាង​តែ​ម្ដង​។ ពេល​នោះ​នាង​ព្យាយាម​ប្រទាញប្រទង់​ដណ្ដើម​យក​ទូរស័ព្ទ​វិញ តែ​មិន​បាន​ហើយ​ហើយ​ជន​នោះ​ក៏​រត់​ទៅ​ឡើង​ជិះ​ម៉ូតូ​ដែល​មាន​គ្នា​ម្នាក់​ទៀត​ចាំ​លើ​ម៉ូតូ​ជា​ស្រេច​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​អំពី​ដំណើររឿង​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ បាន​ជំពាក់​លុយ​ម្ចាស់​​ម៉ូតូ​ឈ្មោះ សន បញ្ញា ហៅ ង៉ា តែ​ពេល​នោះ​សង្ស័យ​មិន​ទាន់​មាន​លុយ​សង​ទេ ហើយ​ជន​ទាំង​២​នេះ​​ក៏​សុំ​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ង៉ា នេះ​មួយ​ភ្លែត​ដោយ​ប្រាប់​ថា ជិះ​ទៅ​រក​លុយ​។ ក្រោយ​ពី​បាន​ម៉ូតូ​ជន​ទាំង​២​នាក់ ក៏​ជិះ​ចេញ​ទៅ ឆក់​ទូរស័ព្ទ​តែ​ម្ដង​។ ពេល​ឆក់​បាន​ទូរស័ព្ទ​ជន​ទាំង​២​នាក់ ក៏​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​នោះ​មក​សង​ម្ចាស់​ម៉ូតូ​ជា​ថ្នូរ​នឹង​លុយ​ជំពាក់​។ ប៉ុន្តែ​ពេល​កម្លាំង​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា ទើប​លោក​ស្នង​ការ​ខេត្ត​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ទាំង​ជន​ដៃដល់ ទាំង​ម្ចាស់​ម៉ូតូ​ដែល​ទទួលផល​ចោរកម្ម​នោះ​តែ​ម្តង​។

លោក​បញ្ជាក់​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​ម៉ូតូ​ម៉ាក PCX ពណ៌​ស​១​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង ដែល​ឆក់​បាន​ពី​ជន​រង​គ្រោះ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ