ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG មាន​ប្រៀប​លើ Juventus ក្នុង​ការ​តាម​យក​ខ្សែការពារ​ចាស់វស្សា​១​រូប​ពី Spur

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ស៊ីដាច់ ក្លិប​សេះបង្កង់ Juventus…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ស៊ីដាច់ ក្លិប​សេះបង្កង់ Juventus ក្នុង​ការ​តាម​យក​បេះដូង​របស់ Danny Rose​។

ក្លិប​អ្នកមាន​បារាំង​ចង់បាន​កីឡាករ​របស់ Tottenham Spurs រូប​នេះ មក​លេង​នៅ​ក្លិប​របស់​ខ្លួន​ជា​យូរណាស់​មក​ហើយ ដែល​ធ្វើ​ឱ្យ​រូបគេ​នៅ​ពេល​នេះ​មាន​ប្រៀប​លើ​ការ​តាម​ចែចង់​របស់ Juventus ទៅ​ទៀត​។

ក្លិប​បារាំង​មាន​ភាព​ជឿជាក់​ថា គេ​មាន​ប្រៀប​លើ​ក្លិប​អ៊ី​តា​លី ក្នុង​ការ​ទិញ​យក Danny Rose ក្នុង​តម្លៃ​២០​លាន​ផោន សម្រាប់​យក​មក​លេង​នៅ​រដូវ​កាល​ខាង​មុខ​នេះ​។ មក​ដល់​ពេល​នេះ PSG បាន​សម្រេច​ទិញ​យក​ជា​ស្ថាពរ​នូវ​កីឡាករ Ander Herrera ពី​ក្លិប Manchester United ក្រោយ​ពី​ផុត​កុងត្រា និង កីឡាករ​ខ្សែបម្រើ Idrissa Gueye របស់​ក្លិប Everton កាលពី​ខែមករា​។ Rose គឺជា​អ្នក​បន្ទាប់ ដែល​នឹង​ត្រូវ​ទិញ​មក​លេង​។

Rose មិន​បាន​ទៅ​លេង​ជាមួយនឹង Spurs ក្នុង​ការ​ប្រកួត​នៅ​អាស៊ី​ទេ ដោយសារ​តែ​ត្រូវ​ដើរ​រក​ក្លិប​ផ្សេង​ទៀត​សម្រាប់​ទៅ​ជ្រក​នៅ​រដូវ​កាល​ខាង​មុខ​។ គេ​បាន​លេង​នៅ Spurs អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ ដែល​ជា​ពេល​មួយ​ដ៏​យូរ​ល្មម​នឹង​ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លិប​ផ្សេង​ទៀត​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ