ឆ្នាំងវែងអន្ទង់វែង…យ៉ាប់មែនទែនហើយ


ស្រុកព្រៃនប់ ៖ ​ពលរដ្ឋ​ស្នើ​ដល់ក្រសួង​ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ​ជួយ​ផ្តល់​ភាព​អនុគ្រោះ​ណាមួយ​ ដោយ​អោយ​កែ​តម្រូវ​នៅ​ត្រឹម​មូលដ្ឋាន ជាមួយ​និង​ការ​ស្នើ​សុំ​កែ​អក្ខរាវិរុទ្ធ ដែល​ត្រួ​វ​បាន​មន្ត្រី​ចុះ​ទៅ​ស្រង់​ ហើយ​សរ​សេរ​ខុស​ឈ្មោះ ​នៅ​ក្នុង​អត្រានុកូលដ្ឋាន​ច្បាប់​ដើម​ជំនាន់​មុន​ វា​ខុស​​​ឈ្មោះ​ដែល​ពលរដ្ឋ​ធ្លាប់​ប្រើ​ជា​ទូទៅ ​ហើយ​ជា​យូ​រ​ណាស់​មក​ហើយ​ដែរ ។

លោក​ហ៊ុយ ចាន់​ធួន ពលរដ្ឋ​នៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ​ឱ្យដឹង​ថា ទោះបីជា​ផ្លូវច្បាប់​ត​ម្រូ​វ​​ឱ្យសាមី​​ខ្លួន​កែ​ដល់​ថ្នាក់លើ​យ៉ាងណា ​លោក​មិន​ហ៊ាន​ជំទាស់​ទេ តែ​ក្នុង​នាម​ពលរដ្ឋ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សូម​មេត្តា​ផ្តល់​ភាព​អនុគ្រោះ ដល់​ការ​ស្នើ​សុំ​កែតម្រូវ ខុស ខ្វះឬលើស​ស្រះ​បន្តិច​បន្តួច ​នៅ​ក្នុង​តួអង្គ​ឈ្មោះ ដែល​ត្រូវ​បាន​កត់​សរ​សេរ​ចម្លង​ចូល​ក្នុង​សៀវភៅ​ច្បាប់​ដើម​ទាំង​ពីរ​ក្បាល​ ដែល​មួយ​ក្បាល​ត្រូវ​បាន​គេ​ដឹង​ថា​ តម្កល់​នៅ​ក្រសួង និង​មួយ​ក្បាល​ទៀត​តម្កល់​នៅ​ស្រុក និង​ក្បាល​សន្លឹក​សៀវភៅ​ដើម​ ដែល​ចែកឱ្យ​ពលរដ្ឋ ខ្លះ​ខុស​និង​ឈ្មោះ​ដែល​ពលរដ្ឋ​ទូទៅ​ បាន​ប្រើ​យូ​ណាស់​មក​ហើយ ។

​​មិន​ត្រឹមតែ​ប៉ុណ្ណោះ រហូត​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ដែល​តម្កល់​នៅ​ស្រុក និង​ក្បាល​សន្លឹក​សៀវភៅ​ដើម​ដែល​ចែក​អោយ​ពលរដ្ឋនោះ​វា​ខុស​ស្រះ​ នៅ​ក្នុង​តួ​អង្គ​ឈ្មោះ​នោះ​ទៅ​ទៀត ​ដោយ​ក្នុង​សៀវភៅ​តម្កល់​នៅ​ស្រុក​ឈ្មោះ​ផ្សេង និង​នៅ​សន្លឹក​សៀវភៅ​ច្បាប់​ ដែល​ចែក​អោយ​ពលរដ្ឋ​ឈ្មោះ​យក​ទុក​ប្រើប្រាស់​ឈ្មោះ​ផ្សឹ​ង តែ​ខុស​ត្រឹមតែ លើស ឬក៏​ខ្វះ​ស្រះ​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ ​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់បានឱ្យ​ដឹង​ថា ចំពោះ​រឿង​នេះ លោក​មិន​អាច​សម្រេច​កែ​តាម​សំណូមពរ​ពលរដ្ឋ​បាន​ទេ ដោយ​តម្រូវ​អោយ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​កែតម្រូវ​តាំងពី​មូល​ដ្ឋាន​រហូត​ដល់​ក្រសួងទើប​អាច​បាន​ ព្រោះ​សៀវភៅ​ច្បាប់​ដើម​មាន​ពីរ​ក្បាល​ មួយ​តម្កល់​នៅ​ស្រុក មួយទៀត​នៅ​ក្រសួង កាលណា​កែ​នៅ​ស្រុក​វា​ខុស​និង​សៀវភៅ​នៅ​ក្រសួង ដូចនេះ​ស្រុក​មិន​អាច​សម្រេច​បាន​ឡើយ ។​

សូម​បញ្ជាក់ថា តាម​មន្ត្រី​ពាក់ព័ន្ធ​និង​អត្រា​នុ​កូល​ដ្ឋា​ន​នេះ​ បាន​បង្ហើប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ខុស ស្រះ​នៅ​ក្នុង​តួអង្គ​ឈ្មោះ​នៅ​ក្នុង​អត្រា​នុ​កូ​ល​ដ្នា​ន​ជំនាន់​មុន​ គឺ​មាន​ច្រើន​គ្នា​ណាស់​ ដែល​ជួប​បញ្ហា​នេះ ដោយ​ខ្លះ​ឈ្មោះ​ស្រះ​អុ សរសេរ​ដាក់​ស្រះ​អួរ ខ្លះ​ក្នុង​សៀវភៅ​ច្បាប់​ដើម​កម្ក​ល់​នៅ​ស្រុក​ឈ្មោះ​អត់​មាន​ត្រី​ស័​ព្វ ឧ​.(​ហួយ​) ឈ្មោះ​នៅ​ក្នុង​សន្លឹក​សៀវភៅ​ច្បាប់​ដើម​ដែល​ចែក​អោយ​ពលរដ្ឋ​ទុក​ប្រើប្រាស់​មាន​ត្រី​ស័​ព្វ ឧ​.(​ហ៊ួ​យ​) ។​ (សម្រួលដោយ៖ ស្រីណា​)​

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ