ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​១​រូប​ដែល​មក​ពី​អតីត​ក្លិប Cristiano Ronaldo បើក​បេះដូង​ឱ្យ​ក្លិប Man Utd

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់ Bruno Fernandes បាន​បង្ហើប​ថា ចង់ទៅ​លេង​នៅ Premier…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់ Bruno Fernandes បាន​បង្ហើប​ថា ចង់ទៅ​លេង​នៅ Premier League ស្រប​ពេល​ដែល Manchester United គិតគូរ​ចង់​ថែមលុយ​ទិញ​យក​មក​លេង​នៅ​ក្លិប​របស់​ខ្លួន ​។

សម្រាប់​សា​ម៉ី​ខ្លួន​ផ្ទាល់ Fernandes បាន​ប្រាប់​ថា ខ្លួន​ចង់ទៅ​លេង​នៅ​អង់គ្លេស​ជាមួយនឹង Manchester United តែ​ត្រូវ​ហាមឃាត់​ដោយ​ក្លិប Sporting Lisbon​ ដែលក៏ធ្លាប់ជាក្លិបរបស់កីឡាករឆ្នើម Cristiano Ronaldo ផងនោះ ។ គេ​បាន​បន្ត​ថា បើ​ទោះបីជា​ចិត្ត​ចង់​យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ព្រោះតែ​អ្វី​ៗ​ទាំងអស់​គឺ​អាស្រ័យ​ទៅ​លើ​ក្លិប Sporting Lisbon​។

គេ​បាន​និយាយ​ថា​៖«​ប្រធាន​ក្លិប​ជា​អ្នក​សម្រេច​រឿង​នេះ មិនមែន​ជា​ខ្ញុំ​ទេ​។ ខ្ញុំ​មិន​ខ្វល់​ពី​ទីផ្សារ​ឡើយ ហើយ​ខ្ញុំ​បាន​និយាយ​បែប​នេះ​ជា​ច្រើន​ដង​មក​ហើយ​។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​នៅ​ពេល​នេះ គឺ​ខ្ញុំ​ត្រូវ​ឡើង​យន្តហោះ​ឱ្យ​លឿន ដើម្បី​កុំឱ្យ​យន្តហោះ​ចេញ​ចោល​។ តើ​នេះ​គឺជា​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយនឹង​ក្លិប​មែន​ទេ? ខ្ញុំ​ក៏​មិនដឹង​ដែរ ព្រោះ​ប្រធាន​ជា​អ្នក​សម្រេច​។ ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ខ្ញុំ​ចង់ទៅ​លេង​នៅ​អង់គ្លេស តែ​វា​មិនមែន​ពេល​នេះ​ទេ ព្រោះ​ប្រធាន​មិន​ទាន់​សម្រេច​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​បិសាច​ក្រហម​បាន​តាម​ប្រមាញ់​យក​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប Sporting Lisbon រូប​នេះ​អស់​ពេល​មួយ​ឆ្នាំ​មក​ហើយ ដោយ​ថែម​ទាំង​ហ៊ាន​ជះ​លុយ​៤៩​លាន​ផោន​ទៀត​។ តម្លៃ​លុយ​ប៉ុន​នេះ​បាន​ធ្វើ​ឱ្យ​ក្លិប Sporting Lisbon សើចចម្អក​មិន​យក​ភ្នែក​មើល ដោយសារ​តែ​ជឿជាក់​ថា​កីឡាករ​របស់​ខ្លួន​មាន​តម្លៃ​ដល់​ទៅ​៧០​លាន​ផោន​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ