មេ​ធំ Tesla ថា​ឡាន​ភី​ក​អាប​របស់​ខ្លួន​មាន​ចំណុច​ពិសេស​១​ដែល​គ្មាន​នរណា​ប្រៀប​បាន


មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់​ដែល​មនុស្ស​ទិញ និង​ចូល​ចិត្ត​ឡាន​ភី​ក​អាប់​គឺ ដោយសារ​ភាព​ធន់ និង​អាច​ប្រើប្រាស់​គ្រប់​ស្ថានភាព​ផ្លូវ ។ មិន​ដូច​រថយន្ដ​សាមញ្ញ​ផ្សេង​ៗ​នោះ​ទេ គេ​ទិញ​រថយន្ត​ភី​ក​អាប់​មក​ប្រើ ព្រោះតែ​គេ​ត្រូវការ​ដឹក​របស់​ធ្ងន់​ៗ និង បើកបរ​ក្នុង​ស្ថានភាព​លំបាក​ៗ​។ ដូចនេះ​ហើយ គេ​បារម្ភ​ថា រថយន្ត​ភី​ក​អាប់​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla អាច​មាន​បញ្ហា ដោយសារ​តែ​មិនសូវ​ជា​វាយ​ចំ​ចំណុច​ត្រូវការ​របស់​អតិថិជន​ច្រើន​។

ម្យ៉ាងវិញទៀត គេ​ឃើញ​ថា​រថយន្ត​មួយ​ចំនួន​របស់ Tesla ដូច​ជា Tesla Model X, Model S និង Model 3 សុទ្ធតែ​មាន​បញ្ហា​ខ្លះ​ៗ​នា​ពេល​កន្លង​មក​។ ចុះ​ទម្រាំ​តែ​ជា​រថយន្ត​ភី​ក​អាប់​សម្រាប់​ជិះ​លើ​ផ្លូវ​ពិបាក​ៗ​ទៀត​នោះ?

ក្រុមហ៊ុន Cox Automotive រក​ឃើញ​ថា​មាន​តែ ៥.៨%​នៃ​អ្នកទិញ​រថយន្ត​ភី​ក​អាប់​ប៉ុណ្ណោះ ដែល​សម្រេចចិត្ត​ទិញ​ដោយ​ផ្អែក​លើ​សមត្ថភាព​នៃ​ការ​បើក​ទៅ​មុខ​របស់​រថយន្ត​។ គេ​ឃើញ​ទៀត​ថា មាន​អ្នកទិញ​រថយន្ត​ភី​ក​អាប់​៣១.៣% ទិញ​រថយន្ត​ភី​ក​អាប់​ព្រោះតែ​សមត្ថភាព​បើក​លើ​គ្រប់​ស្ថានភាព​ផ្លូវ​របស់​រថយន្ត​។

និយាយ​ឱ្យ​ចំ​ទៅ រថយន្ត​ភី​ក​អាប់​របស់ Tesla ដាច់ខាត​ត្រូវ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​ពិបាក​ៗ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​ចង់បាន​របស់​អតិថិជន​។ បើ​ទោះបីជា​មិនល្អ​ជាង Ford F-150, Chevrolet Silverado និង RAM 1500 ក៏​ត្រូវ​តែ​ដូច​ទៅ​នឹង​រថយន្ត​ប្រភេទ​ទាំងនេះ​ដែរ ។ សូ​ម្បី​តែ​រថយន្ត Toyota Tundra ក៏​មាន​ពិន្ទុ​ល្អ ខាង​ផ្នែក​នេះ​ដែរ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk បាន​និយាយ​ថា កម្លាំង​របស់​រថយន្ត​ភី​ក​អាប់ Tesla នឹង​ធ្វើ​ឱ្យ​រថយន្ត​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​សុំ​ចាញ់ ។ តែ​លោក​មិន​ដែល​បាន​លើក​ឡើង​ពី​សមត្ថភាព​បើក​លើ​ផ្លូវ​ពិបាក​ៗ​នោះ​ទេ​។ នេះ​អាច​ជា​បញ្ហា​សម្រាប់​ការ​សម្រេចចិត្ត​ទិញ​របស់​អតិថិជន ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ