ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​.​ក​ជនល្មើស​លួច​នេសាទ​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វ​ផ្សោត

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្រុម​ជនល្មើសដែល​តែងតែ​លួច​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់​ នៅតាម​តំបន់​អភិ​រក្ស​តំបន់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជនៅ​ប៉ែក​ខាងលើ​ក្នុង​ដង​ទន្លេមេគង្គ ត្រូវ​បានក្រុម​មន្ត្រី​ឆ្មាំ​និង​មន្ត្រី​ជលផល​ខេត្ត​ចាប់ខ្លួន​នាំ​មក​ផ្តន្ទាទោស​បាន​ចំនួន​៣​នាក់​ ​នៅ​ក្នុងខែកក្កដានេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​…

ខេត្តក្រចេះ​ ៖ ក្រុម​ជនល្មើសដែល​តែងតែ​លួច​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់​ នៅតាម​តំបន់​អភិ​រក្ស​តំបន់​សត្វ​ផ្សោត និង​ត្រី​មេ​ពូជនៅ​ប៉ែក​ខាងលើ​ក្នុង​ដង​ទន្លេមេគង្គ ត្រូវ​បានក្រុម​មន្ត្រី​ឆ្មាំ​និង​មន្ត្រី​ជលផល​ខេត្ត​ចាប់ខ្លួន​នាំ​មក​ផ្តន្ទាទោស​បាន​ចំនួន​៣​នាក់​ ​នៅ​ក្នុងខែកក្កដានេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ ។

បញ្ជាក់ឱ្យដឹង ​នៅ​ថ្ងៃ​ទី​២៤ ​កក្កដា លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​២​នាក់​ត្រូវ​បាន​កម្លាំង​អភិរក្ស​ធ្វើការ​ចាប់ខ្លួន​សារ​ជា​ថ្មី​ទៀត ខណៈ​ជន​ទាំងពីរ​នាក់ ​ដែល​សុ​ទ្ធ​សឹងតែ​មាន​ទីលំនៅ​ខេត្តស្ទឹងត្រែង បាន​លួច​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ឆក់​ត្រី ក្នុង​ដែន​អភិរក្ស​តំបន់​អន្លង់​ផ្សោត និង​តំបន់​ត្រី​មេ​ពូជ​ក្នុងភូមិ​សាស្ត្រ​ដង​ទន្លេមេគង្គ​ខេត្តក្រចេះ​ ។

លោក​​បញ្ជាក់​ថា ពួក​គេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៣ កក្កដា ជាមួយជាមួយ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន​សម្រាប់ ដែល​ការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង​នៅ​តំបន់​អន្លង់​អភិរក្ស ក្នុង​ដង​ទន្លេមេគង្គ​ភូមិសាស្ត្រ​ឃុំ​បឹង​ចារ ស្រុក​សំបូរ​។​ ជន​ទាំង​ពីរ​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​​១-​ឈ្មោះ អេ​ង អឿ​ន ងា​យុ​២៩​ឆ្នាំ និង​​​២-ឈ្មោះ ថន ពិសិដ្ឋ អាយុ​១៨​ឆ្នាំ ពួក​គេ​សុទ្ធសឹងតែ​មាន​ទី​លំ នៅ​​ស្រុក​សៀ​ប​មូ​ក ខេត្តស្ទឹងត្រែង​។

លោក ម៉ុ​ក ពន្លក ​រំលឹកថា នេះ​ជា​ការ​បង្ក្រាប​បទល្មើស​នេសាទ​ឆក់​ត្រី​ទ្រង់ទ្រាយ​ធំ ជា​លើក​ទី​២​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ ខណៈ​កាលពី​ពាក់កណ្តាល​ខែកក្កដា កន្លង​ទៅ​មាន​ជន សង្ស័យ​ម្នាក់ ក៏​ត្រូវ​បាន​កម្លាំង​ឆ្មាំ​អភិរក្ស​របស់​លោក​ចុះ​ទៅ​ចាប់ខ្លួន​បាន​នៅ ពេល​ដែល ជន​នេះ​កំពុង​តែ​ធ្វើ​សកម្មភាព​លួច​ឆក់​ត្រី​នៅ​ក្នុង​តំបន់​អភិរក្ស​ស្ថិត​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ