ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​១៣នាក់លើករណី​​​គ្រឿងញៀ.ន​ជាង​១គីឡូក្រាម

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រ​និគម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត ដោយមានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ…

ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​សូទ្រ​និគម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត ដោយមានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទឹកដី​ស្រុក​សូទ្រនិគម ក្រោម​វិធាន​ញុះញង់ ។ ការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅក្នុង​ទឹកដី​ស្រុក​សូទ្រនិគម​នោះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា កន្លង​ទៅ នៅ​ភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ។

លោក​វរសេនីយ៍ទោ ធា​វ ច័ន្ទ​ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​គឺ​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក កើត វណ្ណ​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣​នាក់ ដកហូត​វត្ថុ​តាង​សារធាតុ​ញៀន​ជាង​១​គីឡូ
ក្រាម រួច​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

បន្ទាប់​ពី​សាកសួរ​រួច សមត្ថកិច្ច​ក៏​នាំ​យក​មេខ្លោង​លក់​ថ្នាំ​ញៀន​ឈ្មោះ ប៉ែន ធា ឱ្យ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​ទៅ​បង្ក្រាប​បក្សពួក​មេខ្លោង​ម្នាក់​ទៀត នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ចាប់​យក​បាន​ថ្នាំ​ញៀន​ម៉ា​ទឹក​ក​ចំនួន​៣០០​ក្រាម​ថែម​ទៀត ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​មួយ​ចំនួន ។

ជនសង្ស័យ​ទាំង​១៣​នាក់ និង​វត្ថុ​តាង​សារធាតុ ញៀន​ជាង​១​គីឡូក្រាម ដាវ​សា​មូ​រ៉ៃ ព្រមទាំង​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ។
បញ្ហា​គ្រឿងញៀន​បច្ចុប្បន្ន​បាន​ក្លាយជា​បទឧក្រិដ្ឋ​មួយ​កើត​មាននៅ​គ្រប់​ទីកន្លែងមិន​ថា ​ទីក្រុង​ឬ​ជនបទ​នោះ​ទេ និង​កំពុង​បង្ក​ការបារម្ភ​ជា​ទូទៅ ពិសេស​ប៉ះពាល់​ដល់​អនាគត​យុវជន​មួយ​ចំនួន​ដែល​ភ្លើតភ្លើន​នឹង​ការ​សប្បាយ ហើយ​ប្រើប្រាស់​វា ៕​

អត្ថបទសរសេរ ដោយ