ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ គ្មាន​ការ​រារាំង​លោក​សម រ​ង្ស៊ី ចូល​ស្រុក​ឡើយ​សូម​អញ្ជើញ​ចូល​មក​ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​អះអាង​ថា​គ្មាន​អ្នក​ណា​ហាមឃាត់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​មក​កម្ពុជា​វិញ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​អះអាង​ថា​គ្មាន​អ្នក​ណា​ហាមឃាត់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​មក​កម្ពុជា​វិញ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អះអាង​ថា លោក​នឹង​ចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ទោះបីជា​មានការ​រារាំង​ក្តី ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ថ្មី នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ថា ទណ្ឌិត (​សម រ​ង្ស៊ី​)​រត់ចោលស្រុក​បាន​ប្តេជ្ញា​ចូល​ស្រុក​ឲ្យ​ខាង​តែ​បាន ទោះបី​មានការ​រារាំង​ក៏​ដោយ ។

អត់​មានការ​អ្នក​ណា​រារាំង​ទេ សូម​អញ្ជើញ​ចូល​មក​ចុះ តែ​ខ្នោះ​នៅ​ទន្ទឹងរង់ចាំ​ទទួល​ស្វាគមន៍​ជា​និច្ច ។ ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ​ហ៊ុន សែន បា ន​ប្រកាសសង្គ្រាម​ដែល​បង្កើត​ដោយ​ទណ្ឌិត​រត់ចោលស្រុក ដែល​សង្គ្រាម​ដែល​ក្រុម​ឧទ្ទាម​គំ រាម​បង្ក​ឡើង​នៅ​ពេល​ចូល​ទៅ​ក្នុងស្រុក ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ប្រទេស​បារាំង​មិន​គាំទ្រ​លោក​សម រ​ង្ស៊ី នោះ​ទេ ។ លោក​ថា ហេតុ​ម្តេច​បានជា រដ្ឋាភិបាល​បារាំង​មិន​គាំទ្រ​ជនជាតិ​បារាំង​ខ្លះ (​សម រ​ង្ស៊ី​) ដោយសារ​បារាំង​មិនសូវ​កាន់ជើង​មនុស្ស​ខូច​ទេ ។

ទោះបីជា​មានការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​យ៉ាងណា​ក្តី លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ក្នុង​ប្រទេស​ប្រកាន់​យក​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី ប្រជាពលរដ្ឋ​តែងតែមាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស គោលនយោបាយ​របស់​បក្ស​មួយ​ដែល​ខ្លួន​ពេញចិត្ត ។ លោក​បន្ត​ថា ការ​រំលាយ​បក្ស​ជា​គូប្រកួត​ដែល​មានការ​គាំទ្រ​ដ៏​ច្រើន ហើយ​អាច​មាន​សក្ដានុពល​ទៅ​កាន់​អំណាច​ផង​នោះ វា​ប្រាកដ​ណាស់ គឺជា​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បែកបាក់​សង្គម​បាក់បែក ជាតិ​បាត់បង់​ឯកភាព​ជាតិ ទោះបីជា​ធ្វើ​ដោយ​ចេតនា ឬ​អ​ចេតនា​ក្ដី ។ លោក​ថា កម្ពុជា​ជា​របស់​ខ្មែរ​គ្រប់​រូប ហើយ​បើ​យើង​ជា​កោសិកា​នៃ​សង្គម រង​នូវ​អំពើ​អយុត្តិធម៌ រង​នូវ​ការ​រើសអើង​សង្គម​នោះ​នឹង​បាត់បង់​នូវ​ភាតរភាព សាមគ្គីភាព ដែល​នាំ​ឱ្យ​បរទេស អាច​ឆ្លៀតឱកាស​ដែល​យើង​កំពុង​តែ​វឹកវរ​បែកបាក់​បាត់បង់​ឋា​ម​ពល​កម្លាំង​ជាតិ គេ​នឹង​ទាញ​យក​ផល​ចំណេញ​គ្រប់​បែប​យ៉ាង​ពី​កម្ពុជរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើកយក​ទស្សនៈ​លោក កឹ​ម សុខា ថា លោក​កឹ​ម សុខា តែងតែ​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់​ឱ្យ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ផ្សះផ្សា​ជាតិ​អហិង្សា ដោយ​គប្បី​ប្រកាន់ខ្ជាប់​នូវ​សម្បជញ្ញៈ និង​មនសិការ​ប្រកបដោយ​វិចារណញ្ញាណ និង​ការ​ទទួលខុសត្រូវ​ក្នុង​សកម្មភាព​របស់​ខ្លួន ។ ចៀសវាង​ឱ្យ​ខាង​តែ​បាន​នូវ​ការ​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឱ្យ​មានការ​បែកបាក់​ក្នុង​សង្គម​ជាតិ និង​ធ្វើ​ឱ្យ​ខាតបង់​ជាតិ​ប៉ះពាល់​ដល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជាតិ​ខ្មែរ​យើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ