ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​នៃ​អ្នក​ដែល​បាន​ធ្វើបុណ្យ​ទុក

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​មង្គល​សុ​ត្រ​បាន​ពោល​ថា បុព្វេ ច កត​បុញ្ញ​តា ឯ​ត​ម្មង្គល​មុត្ត​មំ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើបុណ្យ​ទុក​មក​ហើយ​ក្នុង​កាល​មុន​ជា​មង្គល​ដ៏​ឧត្តម ។ ការ​ធ្វើ​ទាន​ក្តី ការ​រក្សាសីល​៥ សីល​៨​ជាដើម​ក្តី…

នៅ​ក្នុង​គម្ពីរ​មង្គល​សុ​ត្រ​បាន​ពោល​ថា បុព្វេ ច កត​បុញ្ញ​តា ឯ​ត​ម្មង្គល​មុត្ត​មំ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើបុណ្យ​ទុក​មក​ហើយ​ក្នុង​កាល​មុន​ជា​មង្គល​ដ៏​ឧត្តម ។

ការ​ធ្វើ​ទាន​ក្តី ការ​រក្សាសីល​៥ សីល​៨​ជាដើម​ក្តី ការ​ធ្វើ​ភាវនា​ខាង​ផ្លូវ​វិបស្សនា​ក្តី ការ​ធ្វើ​កង​ការ​កុសល​ដទៃ​ៗ មាន​ធ្វើ​ពុទ្ធបូជា ធម្មបូជា សង្ឃបូជា ឬ​ក៏​រៀន​ធម៌​ស្តាប់ធម៌​ទេសនា​ជាដើម​ក្តី ហៅ​ថា​ធ្វើបុណ្យ​ទាំងអស់ បុណ្យ​ដែល​បុគ្គល​បាន​ធ្វើ​នោះ កើតមក​អំពី​ហេតុ​៣​យ៉ាង​គឺៈ

១-​ប​សា​ទោ កើតមក​អំពី​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង​ជាដើម ហើយ ចិត្ត​ក៏​ជ្រះថ្លា​ឡើង​ធ្វើបុណ្យ​នោះ​​ទៅ

២-​សំ​វេ​គោ កើតមក​អំពី​ភ្នែក​ឃើញ​រូប ដូច​ឃើញ​មនុស្ស​ចាស់ ឈឺ ស្លាប់​ជាដើម ហើយ​តក់ស្លុត​រន្ធត់​ក្នុង​ចិត្ត​ក៏​ជ្រះថ្លា​នឹង​បុណ្យ​កុសល

៣-​តេ​សុច​រិ​តា កើតមក​អំពី​បញ្ញា​ពិចារណា​ឃើញ​ទោស​ក្នុង​អំពើ​ទុច្ចរិត ឃើញ​គុណ​ក្នុង​អំពើ​សុចរិត ហើយ​ធ្វើបុណ្យ​មាន​ទាន សីល​ជាដើម ។

អំពើ​បុណ្យ​ទាំង​អស់នោះ បុណ្យ​ណាមួយ​ក្តី​ដែល​បុគ្គល​បាន​ធ្វើ បាន​សន្សំទុក​មក​ហើយ​ក្នុង​កាល​មុន​គឺ តាំង​អំពី​ជាតិ​មុន​ៗ​មក បុណ្យ​នេះឯង​មិន​ភ្លេច​បុគ្គល​នោះ​ឡើយ និង​តាម​រក​បុគ្គល​នោះ ហើយ​ឱ្យ​ផល​ជា​សុខ​ចម្រើន​តាម​លំដាប់​ភព​ជាប់​មិន​ដាច់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ