ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ដួល​ចូល​ក្រោម​ឡាន​ធំ​…​តែ​ជីវិត​គាត់​ថ្លៃណាស់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់​ដ៏កម្រ​ដែល​បុរស​ម្នាក់​ចាត់​ទុក​ថា ជា​​សំណាង​ខ្លាំង​ណាស់ ​​​​ខណៈ​​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ ​ស្រាប់តែ​រេ​ចង្កូត​ដួល​ចូល​ទៅ​ក្រោម​រថយន្ត​មួយគ្រឿង តែ​មិន​បណ្តាល​​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​រង​របួស​តែ​ប៉ុណ្ណោះ​ ។​ ភ្លាមៗ…

ខេត្ត​កំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់​ដ៏កម្រ​ដែល​បុរស​ម្នាក់​ចាត់​ទុក​ថា ជា​​សំណាង​ខ្លាំង​ណាស់ ​​​​ខណៈ​​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ ​ស្រាប់តែ​រេ​ចង្កូត​ដួល​ចូល​ទៅ​ក្រោម​រថយន្ត​មួយគ្រឿង តែ​មិន​បណ្តាល​​ឱ្យ​មាន​គ្រោះ
ថ្នាក់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​រង​របួស​តែ​ប៉ុណ្ណោះ​ ។​ ភ្លាមៗ ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​បញ្ជូន​ជន
​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ​ចំណែក​តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ដោយមិនទាន់ដឹងពីមូល​ហេតុ​។

​ហេតុការណ៍ដ៏រន្ធត់នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង០៤ និង៣២នាទីរសៀល​​ថ្ងៃ​ទី២២ កក្កដា ​​ស្ថិត​លើ​ផ្លូវ ជាតិ​លេខ4 ចន្លោះ​គីឡូម៉ែត្រ​លេខ​40-41 ត្រង់​ចំណុច​ភូមិ​ចំការ​រដ្ឋ​ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់
ស្ពឺ ។

ប្រភពបន្តថា ភាគី​ម៉ូតូ​រង​គ្រោះ​ ម៉ាក​ហុងដា​សេ​125 ស៊េរី​2015 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង 1C-9953 អ្នកបើកបរ​ឈ្មោះ ឈុ​ន លៀង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ ឯភាគីខាងរថយន្ត មិនស្គាល់​អត្តសញ្ញាណឡើយ ។ ប្រភព​​បន្ត​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភាគី​ម៉ូតូ​បើកបរ​មក​ពី​ទិស​ខាងកើត ​ទៅ​ទិស​ខាងលិច មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ដួល​ខ្ទាត​អ្នក​បើក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​​​ម៉ាក ហ្វ៊ុ​យ​ហ្សូ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-1698 មាន​សណ្តោង​​​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 4B-0323 ​ ។

ប្រភព​បន្ត​ថា រថ​យន្ត​កំពុង​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ក្រោយ​កើតហេតុ ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​ បន្សល់​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ ​។​ ចំពោះ​ជន​រង​គ្រោះ​ត្រូវ
បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ធ្វើការ​វាស់វែង​និង​កំណត់ហេតុ​រួចរាល់ចំពោះ​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង​ម៉ូតូ​ខូចខាត​កម្រិត​ស្រាល ត្រូវ​បាន​នាំ​យក​ទៅ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ​រង់ចាំការដោះស្រាយពេលក្រោយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ