ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ប្រើ​អន្ទាក់​សំណាញ់​ថ្មី​ចង Messi រហូតដល់អាយុ…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​និយាយ​ជាមួយនឹង Lionel Messi ពី​ការ​ពន្យា​កុងត្រា ដើម្បី​ឱ្យ…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​និយាយ​ជាមួយនឹង Lionel Messi ពី​ការ​ពន្យា​កុងត្រា ដើម្បី​ឱ្យ Messi នៅ​ឱ្យ​បាន​កាន់តែ​យូរ​តទៅ​ទៀត​។

កីឡាករ​ជើង​ខ្លាំង Lionel Messi អាយុ​៣២​ឆ្នាំ កំពុង​តែ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត ហើយ​ពេល​នេះ Barcelona ចង់ឱ្យ​រូបគេ​លេង​ឱ្យ​បាន​លើស​ពី​ឆ្នាំ​២០២១​។ វា​នឹង​ក្លាយទៅជា​កុងត្រា​ទី​១០ ដែល​កីឡាករ​ម្នាក់​នេះ​ចុះ​ជាមួយនឹង Barcelona តាំងពី​ចូល​លេង​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៤​។

នាយក​របស់ Barcelona លោក Josep Maria Bartomeu នឹង​ដឹកនាំ​ការ​ច​ចារ​ជាមួយនឹង​ឪពុក​របស់ Messi លោក Jorge ដែល​ធ្វើ​ជា​ភ្នាក់ងារ​។ ក្នុង​កុងត្រា​បច្ចុប្បន្ន Barcelona អាច​បន្ត​ឱ្យ Messi នៅ​បាន​មួយ​ឆ្នាំ​ទៀត​បន្ទាប់​ពី​ផុត​ឆ្នាំ​២០២១ តែ​ខាង​ថ្នាក់ដឹកនាំ Barca ចង់​បន្ត​កុងត្រា​ឱ្យ​បាន​៤​ឆ្នាំ​លើស​ពី​នេះ រហូត​ដល់​អាយុ​៣៦​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ធ្លាប់​បាន​និយាយ​ថា គេ​ចង់​ចូល​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ត្រឹម​ក្លិប Barcelona ដែល​គេ​បាន​ហៅ​ថា​ជា​ផ្ទះ​របស់​គេ​។ Jordi Alba និង Sergio Busquets សុទ្ធតែ​បាន​ពន្យា​កុងត្រា​នៅ​រដូវ​កាល​មុន លើកលែងតែ Rafinha ដែល​ផុត​កុងត្រា​សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ​។ Ivan Rakitic, Arturo Vidal និង Luis Suarez សុទ្ធតែ​មាន​កុងត្រា​ផុត​នៅ​ឆ្នាំ​២០២១ ដូច​ទៅ​នឹង Messi ដែរ​៕

ប្រភព ៖ espn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ