ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ​ពី​ការ​អនុវត្ត​ប្លង់​គោល​២០៣៥ ដើម្បី​ឈាន​ទៅ​ការ​អភិវឌ្ឍន៍​ទីក្រុង​ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ចំ​គោលដៅ​នា​ពេល​អនាគត​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​ត្រួត​ពិន​ត្យ​ប្លង់​គោល​២០៣៥​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ក្កដា នេះ លោក…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ ​ពី​ការ​អនុវត្ត​ប្លង់​គោល​២០៣៥ ដើម្បី​ឈាន​ទៅ​ការ​អភិវឌ្ឍន៍​ទីក្រុង​ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ចំ​គោលដៅ​នា​ពេល​អនាគត​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​ត្រួត​ពិន​ត្យ​ប្លង់​គោល​២០៣៥​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ក្កដា នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​ការ​អនុវត្ត​ប្លង់​គោល២០៣៥​នៅ​រាជធានី​ភ្នំពេញ​នេះ ​មាន​គោលដៅ​សំខាន់​ណាស់​ ដើម្បី​ឱ្យ​​គ្រប់​ភាគី​ពាក់ព័ន្ធ​បានដឹង​ពី​ស្ថានភាព​ជាក់​នៃ​ការ​អនុវត្ត​ប្លង់​មេនេះ​កន្លង​មក​ លើ​បញ្ហា​វិជ្ជមាន​និង​អវិជ្ជមាន​ ដើម្បី​ផ្តល់​ជា​អនុសាសន៍​ឈាន​ទៅ​សម្រេច​បាន​ជោគ​ជ័យ​នៃ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ឆ្នាំ​២០៣៥​ខាង​មុខ​។

លោក​អភិបាល​​អះអាង​ថា ការ​រួម​គ្នា​ពិភាក្សា​លើ​ការ​គោលនយោបាយ​អនុវត្ត​​ប្លង់​មេនេះ ​គឺ​ស្រប​តាម​អនុ ក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​រយៈពេល​៥ ត្រូវ​ត្រួតពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​នៃ​ប្លង់​គោល​នៃ​ម្តង ដើម្បី​ធានា​កុំអោយ​មាន​បញ្ហា​ប្រឈម​ណាមួយ​កើតឡើង​នា​ពេល​ខាង​មុខ​។ លោក ឃួ​ង ស្រេង បញ្ជាក់​ថា ៥​ឆ្នាំ​ម្តង​យើង​ត្រូវ​ប្រជុំ​បញ្ហា​នេះ​ថា​ តើ​ប្លង់​មេនេះ​ទទួល​បាន​ជោគជ័យ​កម្រិត​ណា ហើយ​មាន ផល​ប៉ៈ​ពាល់​លើ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម អាច​ត្រូវ​កែ​ឬ​ត្រូវ​ដោះស្រាយ ការ​អនុវត្ត​នឹង​មាន​ប្រសិទ្ធភាព ឬ​ហើយ​មាន​ប្រយោជន៍​យ៉ាងម៉េច​ចំពោះ​ជាតិ​ចំពោះ​ប្រជាជន ដើម្បី​យើង​អនុវត្ត​បន្ត​ទៀត ហើយ​ការ អនុវត្ត​ទីក្រុង​មួយ​បើ​គ្មាន​ប្លង់​មេ យើង​អនុវត្តន៍​ពុំ​បាន​ល្អ​ប្រសើរ​។

ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រាជរ​ដ្ឋា ភិ​បាល​ចេញ​អនុក្រឹត្យ​មួយ​ដល់​អ្នក​អនុវត្តន៍​ប្លង់​មេនេះ​ធ្វើ​បច្ចុប្បន្ន
ភាព​រៀង​រាល់​ឆ្នាំ​៥​ម្តង​។ លោក​ស៊ិ​ន ចន្ទ​បរ​មី នាយក​ទីចាត់ការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ប្លង់​គោល​២០៣៥​នេះ បាន​ជួយ​តម្រង់​ទិស​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈ ការ​តម្រង់​ទិស​ការ ប្រើប្រាស់​ដីធ្លី ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ប្រឡាយ​មេ រោងចក្រ​សហគ្រាស និង​តំបន់​សាធារណៈ​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​។

លោក​បាន​បញ្ជាក់​ថា ជា​អនុសាសន៍​ក្រុមការងារ​ជំនាញ​នឹង​ប្រមូល​ទិន្នន័យ​ប្លង់​ប្រើប្រាស់​ដី​តាម​ខណ្ឌ​ដែល​មន្ទីរ​រៀបចំ​ដែន ដី​នគរូបនីយ៍កម្ម​និង​សំណង់​និង​សុរិយោដី​បាន​សិក្សា​និង​អនុម័ត​រួច ដើម្បី​ដាក់​បញ្ជាន់​ផ្ទៀងផ្ទាត់​ជា មួយ​ប្លង់​គោល​២០៣៥ និង​ប្លង់​មេ​ដឹក​ជញ្ជូន​សាធារណ​២០៣៥​ដើម្បី​ត្រៀម​ធ្វើ​បច្ចុប្បន្នភាព​នា​ឆ្នាំ​២០២០​ខាង​មុខ​។

សូម​បញ្ជាក់​ថា ប្លង់​គោល​រាជធានី​ភ្នំពេញ​២០៣៥ ត្រូវ​បាន​ចុះហត្ថលេខា​អនុម័ត​យល់ព្រម​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បី​ធ្វើការ​រៀប​ចំ​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ ឆ្ពោះទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កំណើន​ប្រជាពលរដ្ឋកំណើន​យាន​យន្ត និង​ការ​អភិវឌ្ឍ​កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ