ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​នរណា​ដណ្តើម​បាន Apple វ៉ាដាច់គេជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​នៅ​ឆ្នាំ 2019

4 ឆ្នាំ មុន

ទស្សនាវដ្ដី Fortune បាន​បង្ហាញ​ពី​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​ខ្លួន​អំពី​ក្រុមហ៊ុន​កំពូល​ៗ ចំនួន ៥០០ នៅ​លើ​ពិភពលោក ។ នៅ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត គឺ​ក្រុមហ៊ុន Apple…

ទស្សនាវដ្ដី Fortune បាន​បង្ហាញ​ពី​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​ខ្លួន​អំពី​ក្រុមហ៊ុន​កំពូល​ៗ ចំនួន ៥០០ នៅ​លើ​ពិភពលោក ។ នៅ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត គឺ​ក្រុមហ៊ុន Apple នៅ​តែ​ជា​អ្នក​នាំមុខ​គេ ដោយ​ឈរ​នៅ​លំដាប់​ទី ១១ ហើយ​ក្រុមហ៊ុន Samsung ឈរ​នៅ​លំដាប់​ទី ១៥ ខណៈ​ពេល​ដែល​ក្រុមហ៊ុនមេ​របស់ Google ឈរ​នៅ​លំដាប់​ទី ៣៧ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល Xiaomi បាន​ចូលរួម​នៅ​ក្នុង​បញ្ជី​លេខ ៤៦៨ ។

ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​គួរ​ឱ្យ​កត់សម្គាល់​គឺ Hon Hai (​ដែល​គេ​ស្គាល់​កាន់តែ​ច្បាស់​ថា​ជា Foxconn) នៅ​លេខ​រៀង​ទី 23, AT & T នៅ​លេខ 25, ក្រុមហ៊ុន​លក់រាយ JD.com នៅ​លេខ 139 ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប SK Hynix, TSMC និង Micron រៀង​គ្នា​នៅ​លេខ 335, 363 និង 409 ។

អ្នកគាំទ្រ Apple នឹង​ពេញចិត្ត​ចំពោះ​ការ​ពិត​ដែល​ថា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino នេះ​គឺជា​ក្រុមហ៊ុន​ទី 2 នៅ​លើ​ពិភពលោក​ដោយ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​មាន​ចំនួន ៥៩ ពាន់​លាន​ដុល្លារ​បើ​ទោះបីជា​ការ​លក់​ទូរស័ព្ទ iPhone មិន​មានការ​ចាប់អារម្មណ៍​នៅ​ត្រីមាស​ចុង​ក្រោយ​ក៏​ដោយ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ