ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​​​​អាកាស​រាងធូរស្រាលជាង​មុន​ក្តី… ​​តែបងប្អូន​ត្រូវប្រុងប្រយ័ត្នជា​និ​ច្ច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និងឧតុនិយម​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុនឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​ចុងខែ​កក្កដានេះ ខណៈ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ មាន​សភាព​ធូរស្រាល​ជាង​មុន ។ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និងឧតុនិយម​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុនឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​ចុងខែ​កក្កដានេះ ខណៈ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ មាន​សភាព​ធូរស្រាល​ជាង​មុន ។ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ស្ថានភាព​អាកាសធាតុ​នឹង​មាន​ភាព​វិជ្ជមាន​ឡើង​វិញ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បាន​ល្អ​ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​រាយ​ប៉ាយ​បាន​ល្អ​ប្រសើរ ។

សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា ជ្រលង​សម្ពាធ​ទាប​ដែល​កន្លង​មក​ ស្ថិត​នៅ​ភាគ​ខាងលើ​កម្ពុជា បច្ចុប្បន្ន​បាន​រំកិល​ចុះ​មក​ក្រោម ទន្ទឹម​នឹង​ខ្យល់មូសុង​និរតី​បាន​និង​កំពុង​មាន​ឥទ្ធិពល​ក្នុង​កម្រិត​មធ្យម ដែល​លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យស្ថានភាព​អាកាសធាតុ​នឹង​មាន​ភាព​វិជ្ជមាន​ឡើង វិញ​ដោយនៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងលើ​ភ្លៀងនឹង​ធ្លាក់​បាន​ល្អ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​មាន​ភាព​រាយ​ប៉ាយ​បាន​ប្រសើរ​ឡើង​ផង​ដែរ។

ដោយឡែក ​ចំពោះ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ទំនាប​កណ្តាល​ភាគ​ខាងក្រោម នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ឯ​ចំពោះ​បណ្តា​ខេត្ត​ជាប់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ក្នុងកម្រិត​ពី​តិច​ទៅ​មធ្យម ។ ដូច្នេះ ​សូម​សាធារណជនមានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ផ្គរ រន្ទះនិង​ខ្យល់​កន្ត្រាក់ ទោះបីជា​មាន​សភាព​ធូរស្រាលជាង​មុន​ក្តី ​។ ( សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ